ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ចោរប្លន់​នារី​រូប​ស្អាត​ម្នាក់ នៅផ្ទះ​សំណាក់​បៃតង បង្ក្រាបបាន​ហើយ នៅ​ភ្នំពេញ

ចោរប្លន់​នារី​រូប​ស្អាត​ម្នាក់ នៅផ្ទះ​សំណាក់​បៃតង បង្ក្រាបបាន​ហើយ នៅ​ភ្នំពេញ

(ភ្នំពេញ)៖  ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយ​ជនសង្ស័យ​ឈ្មោះ ឌី​ណា ពុទ្ធិ​សាក់ ហៅ​ក្រៅ​ទី អាយុ២១ មុខរបរ​សិស្សសាលា មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ករណី​ស្គាល់គ្នា​តាម Facebook មួយខែ ហើយ​ណាត់​ចូល​ផ្ទះសំណាក់​បៃតង រួច​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យ​ពី​នារី​ស្រស់ស្អាត​ម្នាក់​អស់ ប្រមាណ៣,០០០ដុល្លារ​នោះ ពេលនេះ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ផ្ទះសំណាក់​សូរិយា ក្បែរ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមជម្រាបថា នៅ​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មាន​ករណី​ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​បោក​នារី​ស្រស់ ស្អាត​លក់ទំនិញ Onlinម្នាក់ ដែល​ស្គាល់គ្នា​តាម Facebook ឲ្យ​ទៅ​ជួប​រូបគេ​នៅផ្ទះ​សំណាក់​បៃតង ហើយ​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់ យក​គ្រឿងអលង្ការ​ទូរស័ព្ទដៃ​អស់ពី​ខ្លួន សរុប​ទឹកប្រាក់​ជាង៣,០០០ដុល្លារ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ហា​ជន​ពិសេស ក្នុង​បណ្តាញ​សង្គម។ ជនសង្ស័យ​ព្រម​សារភាពថា រូបគេ មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ​ទី ពិតជា​បាន​ប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពល​នៃ​ផ្សែង​គីមី) បោក​នារី​រងគ្រោះ​តាមរយៈ Facebook ឲ្យ​ជួប​និង​ភ្ជង់​ប្លន់​កាលពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដ​មែន។ សម្ភារៈ​ដែល​យកបាន​ពី​នារី​រងគ្រោះ រូបគេ​បានប្រគល់​ឲ្យ​មិត្តភក្តិ​ឈ្មោះ ត្រា, ឧ​ត្ត​ម, ស្នា និង ជា ដូរ​យក​គ្រឿងញៀន មួយកញ្ចប់​ធំ មក​ចែកគ្នា​ជក់ និង​លក់​បន្ត។ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​និតិ​វិធី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​គូកន របស់​ជនសង្ស័យ​ដែល​នៅ​សេសសល់​ជា​បន្តទៀត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya