ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ ស ជ ណ មួយបង្គាប់ឲ្យក្រសួងការងារ ចាត់វិធានការទៅលើមេដឹកនាំសហភាពសហជីព កម្ពុជាលោករុន ឈុន ទៅតាមច្បាប់ដោយសារតែសហភាពសហជីពនេះ មិនបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងការងារ ហើយបានដឹកនាំ កម្មករឲ្យធ្វើបាតុកម្ម។ យោងតាមលិខិត របស់ទីស្ដីការគណៈ រដ្ឋមន្ដ្រី ចុះហត្ថលេខាដោយលោក ង៉ោ ហុងលី រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋ មន្ដ្រីនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៣ នេះ បានជម្រាបជូនរដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការដាក់ កំហិតសហជីពចំនួន ៥ និងសមាគមចំនួន ១ ដែលដឹកនាំបាតុកម្មប្រឆាំង នឹងការដំឡើង ប្រាក់ឈ្នួលអាប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និង ផលិតស្បែក ជើង ។
សហជីពចំនួន៥ និងសមាគមចំនួន១ ដែលទទួលរងការព្រមានជាផ្លូវការ និងដាក់ពាក្យបណ្ដឹងទៅតុលា ការនោះ រួមមាន លោក អាត់ ធន់ ប្រធាន សម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ ដេរកម្ពុជា (ស៊ីកាឌូ) លោកស្រី ម៉ម ញឹម ប្រធាន សហព័ន្ធសហជីពជាតិនៃឧស្សាហកមវាយន ភ័ណ្ឌកាត់ដេរកម្ពុជា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះ រាជាណា ចក្រកម្ពុជា លោក រ៉ុង ឈុន ប្រធានសហភាព សហជីពកម្ពុជា និងលោក ស្រី យ៉ាង សោភ័ណ្ឌ ប្រធាន សម្ព័ន្ធសហជីព កម្ពុជា៕