ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ជនជាតិ​បរទេស​ម្នាក់ ត្រូវ​ក្រុមចោរប្លន់​ចំនួន​៤​នាក់​នាំគ្នា​ព្រួត​វាយ​ប្លន់​យក​កាបូប​លុយ

ជនជាតិ​បរទេស​ម្នាក់ ត្រូវ​ក្រុមចោរប្លន់​ចំនួន​៤​នាក់​នាំគ្នា​ព្រួត​វាយ​ប្លន់​យក​កាបូប​លុយ

ភ្នំពេញ ៖ក្រុមចោរប្លន់​ហា​រយ ៤ នាក់​បានធ្វើ​សកម្មភាព​ព្រួត​វាយ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ដែល​កំពុង​ដើរ តាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី ដណ្តើមយក​កាបូប​លុយ​បានសម្រេច​រួច​រត់គេច​ខ្លួន​បាត់ស្រមោល​អស់ ។ ហេតុការណ៍ នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ២១ និង ៣០ នាទី​យប់​ថ្ងៃទី​០៣ ខែកក្កដា​ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​     ប្រភពព័ត៌មាន​ពីសា​ក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ដើរ​តែឯង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ៤​នាក់ ស្លៀកពាក់​ស៊ីវិល​ដើរ​ថ្មើរជើង បាន​ព្រួត​គ្នា​វាយ ជនជាតិ​បរទេស​ខាងលើនេះ​បណ្តាល​ឲ្យ​រងរបួស ហើយ​ពួកគេ​ដំ​ណ្តើ​ម​យក​កាបូប​លុយ​បានសម្រេច រួច​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង​ភ្លាមៗ​តែម្តង ចំណែក​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ឲ្យ​សមត្ថកិច្ច​ចុះ មក​អន្តរាគមន៍​នាំយក​ទៅកាន់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្រះចក ដើម្បី​ដាក់ពាក្យ​បណ្តឹង​ស្រាវជ្រាវ​តាម​ចាប់ ក្រុមចោរប្លន់​ខាងលើនេះ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។
​    ​ជនរងគ្រោះ​បាន​បញ្ចា​ក់ថា​នៅក្នុង​កាបូប​លុយ​ខាងលើនេះ​មាន​ប្រាក់​ចំនួន ៣០០ ដុល្លារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណឆ្លងដែន និង​លិខិត​ផ្សេងៗ​ទៀត​។ ហើយ​ក្នុង​ហេតុការណ៍​នេះ​ក្រុមចោរប្លន់​ក៏បាន ព្យាយាម​ដណ្តើមយក​ទូរស័ព្ទដៃ​ពី​រូបគេ​ដែរ តែ​មានការ​ប្រទូស្ត​រាយ​គ្នា​ផ្អើល​ដល់​ប្រជាពលរដ្ឋ ទ់​ន​ក្រុមចោរប្លន់​ភ័យ ក៏​នាំគ្នា​រត់គេចខ្លួន​បាត់អស់​តែម្តងទៅ ៕ ដោយ​៖ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya