ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ដួល​បាក់ក ស្លាប់​ម្នាក់ របួស២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ

ដួល​បាក់ក ស្លាប់​ម្នាក់ របួស២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី រសៀល​ថ្ងៃទី០៩ខែមករា​ឆ្នាំ២០១៩ ម៉ូតូ​ធុន​ធំ​ម៉ាក​Dukeកម្លាំង​200CCជិះ​គ្នា៣នាក់​យក​ចង្កូត​មិនទាន់​ដួល​បោក​បាក់ក​ស្លាប់​អ្នករួមដំណើរ​ជា​មួ​ម្នាក់​ចំណែក២នាក់​ទៀត​រងរបួស​ដំណំ។ហេតុការណ៍​ខាងលើ​កើតឡើង​នៅតាម​ផ្លូវ​ក្នុងភូមិ​ឃ្មួញ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ។ ម៉ូតូ​ជួប​គ្រោះថ្នាក់​ដួល​ស្លាប់​ខ្លួនឯង ម៉ាក Duke ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN-7469 ជិះ​គ្នា៣នាក់​បើកបរ​ដោយ ឈ្មោះ​សាក់ ប៊ុន​ថេត ភេទ​ប្រុស អាយុ២២ឆ្នាំ។ រួម​ដំណើរ​ជាមួយ ឈ្មោះ គិត លាង​អេង ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្លាប់​នៅ​កន្លែង ជា​អ្នក​អង្គុយ​កណ្តាល និង​ម្នាក់ទៀត ឈ្មោះ មៀក ជាង ភេទ​ប្រុស អាយុ១៧ឆ្នាំ ។

មុន​កើតហេតុ​ជន​ទាំង៣នាក់​ជិះ​ម៉ូតូ​ល្បឿន​លឿន​ធ្វើដំណើរ​តាមផ្លូវ​បេតុង​ខាងលើ​ពី​លិចទៅ​កើត​ដល់​ចំណុចកើតហេតុ​ស្ថានភាព​ផ្លូវ​កោង​អ្នកបើកបរ​យក​ចង្កូត​មិនទាន់​ដូ​ល​បាក់ក​ស្លាប់​ម្នាក់ របួស២នាក់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya