ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ក្រោយពី​កាប់​ដីចម្ការ​ប៉ះ​គ្រាប់មីន​បណ្តាលឱ្យ​ផ្ទុះ នៅ​ព្រះវិហារ

មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ក្រោយពី​កាប់​ដីចម្ការ​ប៉ះ​គ្រាប់មីន​បណ្តាលឱ្យ​ផ្ទុះ នៅ​ព្រះវិហារ

ព្រះវិហារ៖ បន្ទាប់​មាន​មន្ត្រី​យោធា​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីន​បន្សល់​ពី​សម័យ​សង្គ្រាម​នៅ​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ អាជ្ញាធរ​មីន​ក្រោម​ការណែនាំ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចុះទៅ​សួរសុខទុក្ខ​និង​ជូនអំណោយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ។

មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ក្រោយពី​កាប់​ដីចម្ការ​ប៉ះ​គ្រាប់មីន​បណ្តាលឱ្យ​ផ្ទុះ។ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រី​នៃ​អាជ្ញាធរ​មីន បានឱ្យដឹងថា «ចំពោះ​ហេតុការណ៍​នេះ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​មាន​សេចក្តីសោកស្តាយ​បំផុត​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​ករណី​កើតឡើង​នៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ»។ ឧបទ្ទវហេតុ​នោះបាន​បណ្តាល​ឲ្យ​យោធា​ម្នាក់​ស្លាប់​នៅពេលដែល​គាត់​កំពុង​ត្រួស​ព្រៃ​ដីចម្ការ​បាន​កាប់​ចំ​គ្រាប់​ប្រភេទ៦០មី​លី​ម៉ែត្រ​បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់ធ្ងរ។ក្រោយមក​បាន​ស្លាប់​ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ។ជនរងគ្រោះ​ឈ្មោះ​ប្រាក់​សា​ខិ​ន​អាយុ៤៦ឆ្នាំមាន​ទីលំនៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya