ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ចិន​ម្នាក់ ជំងឺ​រើ​ឡើង​គាំងបេះដូង​ស្លាប់ ផ្អើល​បុគ្គលិក​កាស៊ីណូ នៅ​ស្វាយរៀង

បុរស​ជនជាតិ​ចិន​ម្នាក់ ជំងឺ​រើ​ឡើង​គាំងបេះដូង​ស្លាប់ ផ្អើល​បុគ្គលិក​កាស៊ីណូ នៅ​ស្វាយរៀង

ខេត្តស្វាយរៀង៖ បុរស​ជនជាតិ​ចិន​ដែលជា​ចុងភៅ​កាស៊ីណូ​ម៉ុក​បាយ​ម្នាក់ ខណៈ​កំពុង​លេងល្បែង ស្រាប់តែ​ដួល​ពីលើ​កៅអី បង្ក​ការភ្ញាក់ផ្អើល​ដល់​បុគ្គលិក និង​សន្តិសុខ​ដឹក​មក​សង្គ្រោះ​តែ​អកុសល​ស្លាប់​បាត់ទៅហើយ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។

ជនជាតិ​ចិន​នេះ ឈ្មោះ​លាវ ចាង​សឹង អាយុ៥៧ឆ្នាំ មុខរបរ​ចុងភៅ នៅ​កា​សុ​ី​ណូ​ម៉ុក​បាយ ក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។ ក្រោយមក​សព​ត្រូវបាន​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ៍​ថ្មី រង់ចាំ​ក្រុមការងារ​បច្ចេកទេស​ម​ក​ពិនិត្យ ។

លុះ​នៅ​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង១០និង១០នាទី​ព្រឹក ក្រុមការងារ​បច្ចេកទេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ពិនិត្យ​សាកសព សន្និដ្ឋានថា ដោយសារ​ជំងឺ​គាំងបេះដូង មិនមែនជា​រឿង​ឃាតកម្ម​អ្វី​នោះទេ ។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ និង​បានប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya