ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||   

» ព័ត៌មានជាតិ » ចាប់​បក្ខពួក​ក្រុមចោរ​លួច​ម៉ូតូ នៅ​ភ្នំពេញ

ចាប់​បក្ខពួក​ក្រុមចោរ​លួច​ម៉ូតូ នៅ​ភ្នំពេញ

ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​សេសសល់​ករណី​លួច​លួច​យក​ម៉ូតូ​បាន​ម្នាក់​ទៀតហើយ​នៅ​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ។

គួររំលឹកថា កាលពី​វេលា​ម៉ោង១២និង៣០នាទី​យប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ១៧ ផ្លូវ​លេខ៥ក្រុមទី៤ភូមិ ក្រោលគោ​សង្កាត់ គីឡូម៉ែត្រ​លេខ៦ មាន​ករណី​លួច​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា F-T-R ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​1CK-4130មួយគ្រឿង ។

ជនរងគ្រោះ​ឈ្មោះ ទូច ម៉ា​ថេ​ង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្ម​ការ​នី បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ។ បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជាក់ស្តែង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ៉ែម ហៃ ហៅ ហៃ ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ មុខរបរ រត់​តុ​ការ ស្នាក់​នៅផ្ទះ​លេខ ផ្លូវ ភូមិ មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លុះដល់​វេលា​ម៉ោង១០ព្រឹក​ថ្ងៃទី០៩ខែមករា ឆ្នាំ២០១៩ កម្លាំង​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ម៉េ​ត វឿន ភេទ​ប្រុស អាយុ៣៩ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម៩ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ។

សមត្ថកិច្ច​ឲ្យ​ដឹងថា​នៅ​ថ្ងៃ 0៤ ខែ ធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅក្នុង​បន្ទប់​ជួល​លេខ១៧ចាក់សោ ហើយ​ជនរងគ្រោះ​ចេញទៅ​ធ្វើការ​យប់​រហូត​ភ្លឺ​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៨ ទើប​ត្រឡប់មក​បន្ទប់​ស្នាក់នៅ​វិញ ឃើញ​ទ្វារ​បន្ទប់​ចំហរ​ក៏​មើល​ម៉ូតូ​ស្រាប់តែ​បាត់​តែម្តង។ បន្ទាប់​កមក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ហើយ​កម្លាំង​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លុះ​នៅ​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ម៉ោង១០ព្រឹក​បាន​ឃាត់​ម្នាក់ទៀត។ អធិការ​រដ្ឋា​ន​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​ចំណែក​ជនសង្ស័យ​ដែល​ឃាត់​បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya