ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​បាតុកម្ម​តវ៉ា​ទាមទារ​មិនឱ្យ….

ផ្ទុះ​បាតុកម្ម​តវ៉ា​ទាមទារ​មិនឱ្យ….

ស្វាយរៀង៖ ការផ្ទុះ​តវ៉ា​ពី​នៃ​ក្រុមកម្មករ​កម្មការិនី​នៅ​រោងចក្រ​ប៉ៃ​ហុង​នេះ​បានកើត​ឡើង​កាលពីរ​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក​រហូតដល់​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី៩ខែមករា​ឆ្នាំ២០១៩ទើប​ឃើញ​មាន​លោក​អភិបាលរង​ខេត្ត​និង​មន្ត្រី​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ចុះទៅ​ជួប​តំណាង​ក្រុមហ៊ុន​ប៉ៃ​ហុង​ដើម្បី​ដោះស្រាយ។
កម្មករ-កម្មការិនី​រោងចក្រ​យីហោ«ប៉ៃ​ហុង​ខេ​ម​បូ.ឯ.ក»រាប់រយ​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​រឿង​ថៅកែ​បញ្ឈប់​តំណាង​របស់ខ្លួន​ចំនួន៣នាក់​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ។ធ្វើ​ឲ្យ​កម្មករ​កម្ម​ការ​នី​បាន​ផ្ទុះ​បាតុកម្ម​ទាមទារ​មិន​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​តំណាង​កម្មករ។កម្មករ​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុម​គណៈកម្មាធិការ​កណ្តាល​ដោះស្រាយ​ឲ្យ​កម្មករ-កម្ម​ការ​នី​បាន​ចូលធ្វើ​ការងារ​វិញ។  រហូតមកដល់​វេលា​ម៉ោង២និង៣០នាទី​រសៀល ពុំទាន់​ឈានចូល​ដល់​កិច្ចព្រមព្រៀង​នៅឡើយ​ទេ។ ចំណែក​កម្មករ​កម្មការិនី​នៅតែ​បន្តធ្វើ​កូដកម្ម​មិនទាន់​ចូលធ្វើការ​ដែរ​រហូត​ថៅកែរ​យល់ព្រម​ឲ្យ​តំណាង​កម្មករ​កម្មការិនី​ទាំង០៣នាក់ បាន​ចូលធ្វើការ​វិញ​ទើប​ព្រម​ចូលធ្វើការ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya