ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ជនសង្ស័យ១១នាក់ ពីបទ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន នៅ​ភ្នំពេញ

បង្ក្រាប​ជនសង្ស័យ១១នាក់ ពីបទ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន នៅ​ភ្នំពេញ

(ភ្នំពេញ)៖  នៅ​រសៀល​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ចំនួន១១នាក់ និង​ដកហូត​បាន​ថ្នាំញៀន រួមជាមួយ​សម្ភារ​បម្រើ​ឲ្យ​សកម្មភាព​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ។ ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅត្រង់ចំណុច​ក្រុម១ ភូម៣ សង្កាត់​ច្រាំង​ចំរេះ១ និង​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ក្រុមទី១០ ភូមិ​សាមគ្គី ព្រមទាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ ក្នុង​ក្រុមទី៨ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

លោក​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ចា​ក់ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នៅក្នុង​សកម្មភាព​ប្រើប្រាស់​ថ្នាំញៀន​នោះ​រួមមាន ៖
*ទី១៖ ឈ្មោះ ឡេង សុខ​ឌី អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិខ១ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌ​ឬ​ស្សី​កែវ
*ទី២៖ ឈ្មោះ សេង សុធា​រី អាយុ១៩ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី៤ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ
*ទី៣៖ ឈ្មោះ ញ៉េប វីរៈ អាយុ១៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ
*ទី៤៖ ឈ្មោះ ម៉ាត់ សូ​នី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ១៣៥ ក្រុម១ ភូមិ៣ សង្កាត់​ច្រាំង​ចំ​រេ១ ខណ្ឌ​ឬ​ស្សី​កែវ និង​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ។
*ទី៥៖ ឈ្មោះ ទិន ហ្វា​រិត អាយុ២៧ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីល​នៅផ្ទះ​លេខ៥២ ក្រុម៦ ភូមិ៣ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ឬ​ស្សី​កែវ
*ទី៦៖ ឈ្មោះ ពិន ស៊ីណា ហៅ​ឆាយ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរប​ចុងភៅ មាន​ទីលំនៅ​ស្នាក់​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ
*ទី៧៖ ឈ្មោះ វេទ សំរិទ្ធ ហៅ​អូក អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះជួល​លេខ០៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ
*ទី៨៖ ឈ្មោះ ស៊ូ សុខុម ហៅ​ហី​ង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ
*ទី៩៖ ឈ្មោះ ស៊ុត សុធា​រ៉ា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ១១៩ តាម​បណ្ដោយ​ផ្លូវលំ ក្រុមទី០៧ ភូមិ​ឃ្លាំង​សាំង សង្កត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ
*ទី១០៖ ឈ្មោះ ប៉ិច ពិសុទ្ធ វិ​សិទ្ធ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល​តាម​បណ្ដោយ​ផ្លូវ​លេខ០៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ
*ទី១១៖ ឈ្មោះ ពេជ្រ ពិសាល អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ។

ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ចំពោះ​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ទាំង១១នាក់ រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ បាននិងកំពុង​ស្ថិតនៅ​ក្រោម​ការឃុំខ្លួន​សាកសួរ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya