ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ក្មេង២នាក់​លង់ទឹក​ស្លាប់ នៅ​កណ្តាល

ក្មេង២នាក់​លង់ទឹក​ស្លាប់ នៅ​កណ្តាល

កណ្តាល៖  ក្មេងប្រុស២នាក់​លង់ទឹក​ស្លាប់ នៅ​ចំណុច​ស្រះ​ទឹក ស្ថិតនៅ​ក្នុងភូមិ​ស្តៅ​កន្លែង៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ។

ជន​រង​គ្រ‌ោះ​ទាំង២នាក់​មានឈ្មោះ ម៉ុ​ល រក្សា ភេទ​ប្រុស អាយុ៧ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ(ស្លាប់)។ មាន​ឪពុក​ឈ្មោះ នង ស្រស់ អាយុ២៩ឆ្នាំ មុខរបរ កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ម្តាយ​ឈ្មោះ ខុម សៀម អាយុ២៨ឆ្នាំ​មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ។ និង​ទី២ឈ្មោះ មិ ធារ៉ា ភេទ​ប្រុស អាយុ៧ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ(ស្លាប់) ។ មាន​ឪពុក​ឈ្មោះ មាស ធា​រិ​ទ្ធ អាយុ៣៣ឆ្នាំ​មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ឃុំ-កើតហេតុ​ខាងលើ និង​ម្តាយ​ឈ្មោះ រ៉​ន ធី អាយុ៣២ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ ភូមិ​ឃុំ-កើតហេតុ​ខាងលើ ។

ឪពុកម្តាយ ជនរងគ្រោះ​បានចេញ​ពី​ធ្វើការ​មក​ផ្ទះ​មិនឃើញ​កូន​ក៏​នាំគ្នា​ដើររក​តែ​រក​មិនឃើញ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ដីឥដ្ឋ ។ លុះដល់​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង១០.៣០នាទី ឪពុកម្តាយ​ជនរងគ្រោះ​បាន​ប្រទះឃើញ​សព​កូន​ទាំង២នាក់​នៅក្នុង​ទឹកស្រះ ក៏​នាំគ្នា​ស្រង់​យកមក​ផ្ទះ​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ។ ការសន្និដ្ឋាន​របស់លោក​គ្រូពេទ្យ​និង​ជំនាញ​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក។ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya