ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » សារព័ត៌មាន​បរទេស​ធំៗ​ព្យាករណ៍​ថា គណបក្ស​ប្រជាជន នឹង​ឈ្នះ​ការបោះឆ្នោត​

សារព័ត៌មាន​បរទេស​ធំៗ​ព្យាករណ៍​ថា គណបក្ស​ប្រជាជន នឹង​ឈ្នះ​ការបោះឆ្នោត​

​ភ្នំពេញ​៖ ខណ​:​ពេលដែល​យុទ្ធនាការ កំពុងតែ​ក្តៅគគុក ក្រោម​ការឃ្លាំមើល​គ្រ​ប់ម​ជ្ឈ​ដ្នា​ន​នោះ ទី​ភ្នា​ក់​សារព័ត៌មាន​ធំៗ​របស់​បរទេស មានការ​សន្និដ្ឋាន​ជារួម​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ នៅក្នុង​ការបោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ​។​
ទីភ្នាក់ងារ​ព័ត៌មាន​អា​ហ​អេ​ហ្វ​ប៉េ (AFP) របស់​បារាំង​បាន​រាយការណ៍​ថា ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានចាប់ផ្តើម​ជា​ផ្លូវការ នូវ​យុទ្ធនាការ សម្រាប់​ការបោះឆ្នោតជាតិ នៅ​ថ្ងៃទី​២៨ ខែកក្កដា ដែល​គេ​រំពឹងថា នឹង​ទទួល​ជ័យជំនះ ដោយ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ស្វែងរក​ការពង្រីក​ការ​ក្តាប់​អំណាច​រយៈពេល ២៨​ឆ្នាំ​របស់គាត់ លើ​ប្រទេស​កម្ពុជា​។
​មិន​ខុស​ប៉ុន្មាន​ពីនេះ នៅក្នុង​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ការលុបចោល​បំរាម​លើ​កម្មវិធី​វិទ្យុ បរទេស ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ របស់​អង់គ្លេស​វិញ​បាន​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រំពឹងថា​នឹង​ឈ្នះ​ការបោះឆ្នោត នា​ថ្ងៃទី​២៨ ខែកក្កដា ខាង​មុននេះ​។
ចំណែក​សារព័ត៌​មាននៅ​កាណាដា វិញ​ក៏​ធ្វើការ​ព្យាករណ៍​ដូចគ្នានេះ​។ សារព័ត៌មាន Canadian Broadcasting Corporation បាន​រាយការណ៍​ថា​ការបោះឆ្នោត​នោះ​ស្ទើ​តែ​ប្រាកដថា នឹង​មើលឃើញ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​មេដឹកនាំ កាន់អំណាច​យូរ​ជាងគេ របស់​ទ្វីបអាស៊ី នឹង​ពង្រីក​ការ​កាន់អំណាច​រយៈពេល ២៨ ឆ្នាំ​របស់គាត់​បន្តទៀត​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya