ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក តេង សួន គ្រប់ទឹក​ពី​ការប្រមូល​លុយ​បទល្មើស​លើ​ផ្ទៃសមុទ្រ​ ​

លោក តេង សួន គ្រប់ទឹក​ពី​ការប្រមូល​លុយ​បទល្មើស​លើ​ផ្ទៃសមុទ្រ​ ​

ភ្នំពេញ​៖ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក តេង សួន កំពុងតែ​កាក់កប ប្រមូល​លុយ​ពីបទ​ល្មើស នៅលើ​ផ្ទៃសមុទ្រ គ្រប់​ប្រភេទ ពុំដែល​បញ្ចេញ​សកម្មភាព​បង្ក្រាប សូម្បីតែ​បន្តិច ។​
​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា  លោក តេង សួន អត់​ដែល​បានបង្ហាញ​ស្នាដៃ​អ្វី​ទេ​គឺ​សម្ងំ ប្រមូល​លុយ​ពីបទ ល្មើស នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុស ច្បាប់​ដែល ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លង កាត់​ផ្ទៃសមុទ្រ​ខ្មែរ​។ ប្រភព​បានឱ្យដឹង​ទៀតថា គ្រាន់តែ​ការចំណាយ លុយ​បេសកកម្ម​សម្រាប់ ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ នេះ​ក្នុង​មួយខែៗ រាប់សិប​លាន​រៀល តែ​មិនមាន​ផលប្រយោជន៍​អ្វី​នោះ ចំណេញ​សម្រាប់​រដ្ឋ​ទេ ។ ដូច្នេះហើយ​បានជា​មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ដល់​អគ្គស្នងកា​រ នគរបាលជាតិ រិត​បន្តឹង​ករណីនេះ​ផង ជៀសវាង​ចំណាយលុយ​រដ្ឋ​អត់​ប្រយោជន៍​។​
​មន្ត្រី​តូចតាច​មួយចំនួន បាននាំគ្នា​រិះគន់​លោក​តេង សួន​ថា​តាំងពី​បាន​តំណែង ជា​មេ បង្ក្រាប បទល្មើស​លើ​ផ្ទៃសមុទ្រ​កាលណា​មក មិនដែល​បង្ក្រាប​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​ឡើយ ការគ្រប់គ្រង​របស់ លោក តេង សួន បែរជា​ស្ងាត់​ដូច​ចោរលួច​សេះ គឺ​គ្មាន​បញ្ជា ឱ្យ​បង្ក្រាប​បទល្មើស​ឆ្លងកាត់​លើ​ផ្ទៃសមុទ្រ ជា​រៀងរាល់​យប់នោះ​ឡើយ ។​
​គេ​និយាយថា លោក តេង សួន មិនអោយ​បង្ក្រាប​បទល្មើស​ទាំងនោះ មិនមែន​លោក​មិនដឹង​ឡើយ មកពី​ក្រុម​ឈ្មួញ និង​ម្ចាស់​ទំនិញគេចពន្ធ ទំនិញ​លោត​ឆត្រ ទូក​បទល្មើស នេសាទ ឆ្លងដែន និង​ទូក​រត់ ពន្ធ​ប្រេងសាំង​នោះ បាន​បង់លុយ​អោយ​មន្ត្រី ប៉ូលិស​ព្រំ​ដែនទឹក​អស់ហើយ ជាពិសេស​គឺ​បាន​បង់​ឱ្យ លោក តេង សួន ។​
​ក្រុមមន្ត្រី​មួយចំនួន​ដែល​អត់​លិឍ​បានអោយដឹងថា ក្នុង​មួយខែៗ​នគរបាល​បង្ក្រាប បទល្មើស​លើ​ផ្ទៃសមុទ្រ ប្រមូល​លុយរាប់​ម៉ឺន​បាត រាប់សិប​សែន​ដុល្លារ យកមកចែក​គ្នា​ដាក់​ហោប៉ៅ ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​ធ្វើ មានបាន មិន​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​បទល្មើស​ឡើយ ។​
​ប្រភព​បាន​បង្ហើប​អោយដឹងថា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង ខេត្ត ព្រះ សីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី ខេត្តកោះកុង យ៉ាង គគ្រឹកគគ្រេង​នាំយក ទៅ លក់​នៅ​ស្រុក​យួន​ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ នៅក្នុង​ខេត្តកោះកុង ព្រះសីហនុ និង​ឈ្មួញ​ក្នុង​ខេត្តកំពត​មួយចំនួនទៀត ដែល នៅ​រកស៊ី ឈើ​បទល្មើស​ព្រៃឈើ​ដដែល​។​
​គេ​បន្តថា មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម​-​យួន ចូល​ខេត្ត កោះកុង ខេត្ត កំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗ រាប់សិប​តោន ទូក​ខ្នាត​ធំៗ​ជាច្រើន គេ​មិន ដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ សមុទ្រ​របស់លោក តេង សួន យកចិត្ត​ទុក ដាក់​គិតគូរ បង្ការ​បង្ក្រាប​ទប់ ស្កាត់ បទ ល្មើស​ទាំងនេះ​ទេ ។​
​ក្រៅពីនោះ នៅមាន​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន និង​ស្រុក​សៀម  ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ​ចេញពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់ ទំនិញ នៅ​ចំណុច ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​បង់លុយ​ឱ្យ​លោក តេង សួន ជាប់​ជា ប្រចាំ ទើប​មិន​ដែលមាន​នរណា ហ៊ាន​ប៉ះពាល់ ។​
​គេ​បន្តថា ទូក​នេសាទ​របស់ សៀម និង​យួន ដែល​បាន​ចូលមក​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍ នេសាទ ល្មើស ច្បាប់ ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ត្រូវ​បង់លុយ​ឱ្យ​លោក តេង សួន មិនតិចជាង ១០​ម៉ឺន​បាត​នោះទេ ក្នុង​មួយខែៗ​ទើប​គ្មាន​ការ បង្ក្រាប​និង​មាន​ទូក សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ គ្រញូង​យកទៅ លក់​នៅ​ស្រុក​យួន​របស់​ឈ្មួញ​ធំៗ​មួយចំនួន​ក៏ ក្រុម​ឈ្មួញ​បាន​បង់លុយ​ឱ្យ​ក្រុម​បង្ក្រាប​បទ ល្មើស​លើ​ផ្ទៃ សមុទ្រ​មិនតិច​ដែរ ។
​ប្រភពព័ត៌មាន​ខាងលើ​នេះ កាសែត​អរិយធម៌​មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​លោក តេង សួន បានទេ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣៕ ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya