ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនតាមបណ្តឹងជនរងគ្រោះ និងក្រុមគ្រួសារដោយចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈលើកូនស្រីចុងខ្លួនឯងដែលមានអាយុ ទើបតែ១៣ឆ្នាំតែប៉ុណ្ណោះ។
ហេតុការណ៍ ចាប់រំលោភនេះកើតឡើងកាលពីថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុង ផ្ទះបាយ និងក្នុងបន្ទប់ទឹក ប៉ុន្តែការចាប់ខ្លួននេះធ្វើឡើងនៅម៉ោង៩ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះរបស់ជនជាប់ ចោទស្ថិតក្នុងភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ប៉ូលិសបាន និយាយថា បុរសល្មោភកាមរូបនេះមានឈ្មោះ វង សឿន អាយុ៣៤ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី។ ប្រភពដដែលបានបន្តថា តាមបណ្តឹងរបស់ជនរងគ្រោះ និងក្រុមគ្រួសារបានអះអាងថា កាលពីម៉ោង ១២ថ្ងៃត្រង់ថ្ងៃកើតហេតុជនរូបនោះបានចូលទៅចាប់បីកូនស្រីចុង របស់គាត់ ខណៈដែលនាងកំពុង លាងចានយកទៅចាប់រំលោភនៅក្នុងបន្ទប់ទឹករហូតដល់បានសម្រេច។ ក្រោយមកថ្ងៃទី២១ ខែវិច្ឆិកា បុរសជាឪពុកក៏បានមកចាប់រំលោភម្តងទៀត ខណៈដែលនាងកំពុងមើលទូរទស្សន៍ជាមួយប្អូនប្រុស ដោយដេញកូនប្រុសអោយចេញពីបន្ទប់។
នារី រងគ្រោះបាននិយាយថា ពេលរំលោភនាងរួចឪពុកចុងរបស់នាងបានគំរាមសម្លាប់នាង ចោលបើសិនជានាងហ៊ាននិយាយរឿងនេះអោយគេដឹង។ លុះថ្ងៃទី២៤ ប្អូនប្រុសនារីរងគ្រោះដែល បានដឹងរឿងនេះក៏បានទៅនិយាយប្រាប់ជីដូនបន្ទាប់មកក៏បានសួរនាំឪពុក ចិត្តតិរច្ឆាន ហើយក៏បាន នាំនាងទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថាប្រភេទរបស់នាងត្រូវបាន រហែកដាច់ រួចក៏បានទៅប្តឹង សមត្ថកិច្ចមូលដ្ឋានអោយចាប់ខ្លួនតែម្តង។ បុរសជាប់ចោទពេលសមត្ថកិច្ចសួរនាំបានបដិសេធ ប៉ុន្តែនៅពេលនាងមកចង្អុលមុខ ហើយពេទ្យបានចេញលិខិតបញ្ជាក់អោយទៀតនោះទើបជនរូប នោះព្រមសារភាពថាពិតជាបានចាប់រំលោភមែន។
ប៉ូលិស បានបញ្ជាក់ថា តាមផ្លូវច្បាប់បុរសជាឪពុកចិត្តតិរច្ឆានរូបនោះនឹងត្រូវ ជាប់ពន្ធនាគារ យ៉ាងតិច១៥ឆ្នាំពីបទចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអនិតិជនដែល ជាបទល្មើសឧក្រិដ្ឋ៕
ដោយ៖ ព្រហ្ម ពៅ