ស្ទឹងត្រែង៖ លោកអធិការរងក្រុងនិងលោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គី ចេញមកកាងទាំងយប់ឲ្យម៉ូតូដឹកឈើគ្រញូងចំនួន៣គ្រឿងពេលចូលមកក្នុងខេត្ត ខណៈមកដល់ត្រង់ចំនុចជិតផ្ទះលោកមេប៉ុស្តិ៍។
លោកអធិការរងក្រុងរូបនោះត្រូវបានគេស្គាល់ឈ្មោះអ៊ីវ ចិន្តា ឋានៈអនុ សេនីយ៍ឯក ទទួលបន្ទុកសណ្តាប់ធ្នាប់និងលោកមេប៉ុស្តិ៍ឈ្មោះអ៊ុង សុភ័ក្រ ឋានៈ អនុសេនីយ៍ទោមេប៉ុស្តិ៍សង្កាត់សាមគ្គី ។ មន្ត្រីនគរបាលទាំងពីរនាក់នេះបានចេញមុខក្រ អឺតក្រទមមកកាងឲ្យម៉ូតូដឹកឈើគ្រញូង ខណៈដែលក្រុមសារពត៌មានតាមថត ផ្តិតយករូបភាពបទល្មើសនោះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣នេះ ។ ក្នុងករណី កាងម៉ូតូដឹកឈើគ្រញូង ទាំងយប់នេះផងដែរ លោកអ៊ុង សុភ័ក្រ មេប៉ុស្តិ៍សង្កាត់សាមគ្គី បានបញ្ចេញឫក ពារខឹងច្រឡោតហាក់បីដូចជាឈើគ្រញូងទាំងនោះជារបស់គាត់អញ្ចឹង ! ក្រោយ ពីបានឃើញ ម៉ូតូដឹកឈើគ្រញូងត្រូវឃាត់ទុក ដើម្បីរង់ចាំជំនាញនៃខណ្ឌរដ្ឋបាល ព្រៃឈើមកទទួលយក ហើយលោកបានថែមទាំងទូរស័ព្ទហៅលោកអធិការរង ក្រុង ឲ្យមកចាប់ក្រុមអ្នកសារពត៌មានទៀតផង ។ ទង្វើរបស់លោកអធិការរងក្រុងអ៊ីវ ចិន្តានិងលោកមេប៉ុស្តិ៍អ៊ុង សុភ័ក្រខាង លើនេះ ហាក់បីដូចជាស្តែងចេញឲ្យឃើញថា រាល់បទល្មើសដែលបានឆ្លងកាត់ ប៉ុស្តិ៍សង្កាត់សាមគ្គីចូលមកក្នុងខេត្តគឺលោកសុទ្ធតែបានទទួលនូវលាភសក្ការៈទាំងអស់។
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣នេះ លោក អ៊ុង សុភ័ក្រ ដែលជាមេប៉ុស្ត៍បានចេញមុខមកកាងម៉ូតូដឹកឈើគ្រញូងហើយថែមទាំងបានសួររកថាអ្នកណាជាអ្នកឃាត់បែរជាឈើក្រញូងនៅនឹងមុខលោកមិនសួរនាំរួចបានទូរស័ព្ទ ហៅលោកអធិការរងក្រុងអ៊ីវ ចិន្តាឲ្យនាំគ្នាមកចាប់ខ្លួន ក្រុមអ្នកសារពត៌មាន ក្នុង គោលបំណងឃុបឃិតជាមួយឈ្មួញរកស៊ីបទល្មើស៕
ដោយៈឡុង កាន់សំនៀង