ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ត្រូវ​រថយន្តបុក​ដាច់​ក្បាល​ខ្ទាត​ចេញពី​ស្មា ប្រមាណ​ជា៣០ម៉ែត្រ​ស្លាប់ភ្លាមៗ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សៀមរាប

ស្ត្រី​ម្នាក់ ត្រូវ​រថយន្តបុក​ដាច់​ក្បាល​ខ្ទាត​ចេញពី​ស្មា ប្រមាណ​ជា៣០ម៉ែត្រ​ស្លាប់ភ្លាមៗ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សៀមរាប

សៀមរាប៖ កាលពី ថ្ងៃទី៣០ខែធ្នូ.ឆ្នាំ២០១៨  ស្ត្រី​ម្នាក់​ត្រូវ​រថយន្តបុក​ដាច់​ក្បាល​ខ្ទាត​ចេញពី​ស្មា​ប្រមាណ​ជា៣០ម៉ែត្រ​ស្លាប់ភ្លាមៗខណ:កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​នៅត្រង់ចំណុច់​ភូមិ​បុស្ស​ធំ​ឃុំ​ខ្នារ​ពោធិ៍​ស្រុក​សូទ្រនិគម​លើផ្លូវ​គ្រួស​ក្រហម ។ គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក TOYOTA TACOMA ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 2-U2718បើកបរ​ដោយ​ឈ្មោះ ពេទ្យ​សូ​ឡូ​ភេទ​ប្រុស​អាយុ២៩ឆ្នាំ​មាននៅ​ភូមិ​សូ​ភី​ឃុំ​កន្ទ្រាំ​ង​ស្រុក​ប្រាសាទបាគង​បើកបរ​កុ្ន​ង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង  បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត២០១៧ ពាក់​ស្លាក​លេខ​សៀមរាប 1Y 1353 បើកបរ​ដោយ ឈ្មោះ សយ ស៊ាន់ អាយុ៣៣ឆ្នាំ ភេទ​ស្រី នៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​ពពេល ស្រុក​សូទ្រនិគម បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង(ដាច់​ក្បាល​ស្លាប់)។

គ្រោះ​នេះ​រថយន្តបុក​ម៉ូតូ​ហើយ​មនុស្ស​បុក​និង​ជ្រុង​ដែក​នៃ​ទ្រុង​រថយន្ត​ផ្នែក​ខាងមុខ​និង​ច​ម្ហៀ​ង​ទ្រុង​ដែក​បណ្ដាល​ឱ្យដាច់​ក្បាល​ត្រឹម​ករ​ខ្ទាត​ចេញពី​ដងខ្លួន​ចម្ងាយ៣០ម៉ែត្រ​ស្លាប់ភ្លាមៗមួយ​រំពេច។  ក្រោយ​ទទួល​ព័ត៌មាន​គឺ​បាន​បញ្ជា​កម្លាំង​ឱ្យធ្វើ​ការឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ផងដែរ​ដើម្បី​កសាង​បញ្ជូន​តាម​នីតិវិធី  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya