ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » លោក ម៉ម សូណង់ដូ ផ្អាក​ធ្វើបាតុកម្ម ​

លោក ម៉ម សូណង់ដូ ផ្អាក​ធ្វើបាតុកម្ម ​

ភ្នំពេញ​៖ ការប្រកាស​ផ្អាក​របស់លោក បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក​ជាមួយ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ នៅ​សាលប្រជុំ​សាលា​រាជធានី នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ ។​
​ប្រធាន​វិទ្យុ សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ បានប្រកាស​លុបចោល ការធ្វើ​បាតុកម្ម ជា​បណ្តោះអាសន្ន ក្នុងការ​ទាមទារ​ឲ្យ​មានការ​ដំឡើង ហ្វ្រេ​កង់​វិទ្យុ​របស់ខ្លួន និង​បង្កើត​ស្ថានីយ៍ទូរទស្សន៍​។​
​លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយ​កិច្ចប្រជុំ​នៅ​សាលា​រាជធានី ភ្នំពេញ លោក ម៉ម សូណង់ដូ បាន​ឆ្លើយឆ្លង​ទូរស័ព្ទ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ និង​សុំ​ចិត្ត​ផ្អាក​ធ្វើបាតុកម្ម នៅ​រសៀល​នេះ​។ លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែងថា “​ក្រោយ​ការ​សម្រូប​សម្រួល​គ្នា​ទៅ ឃើញថា​ក្នុង​ច្បាប់​បាតុកម្ម អត់​អាចធ្វើ​បានទេ ហើយ​បានបញ្ជាក់​ឲ្យ ម៉ម សូណង់ដូ ដាក់ពាក្យ​មក​ម្តងទៀត ហើយ​គាត់​ក៏​យល់ព្រម ថា​ស្អែ​ន និង​ដាក់ពាក្យ​មក​ម្តងទៀត ឲ្យ​បាន​មុន​ប្រាំ​ថ្ងៃ​” ។​
​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅក្នុង​សន្និសីទ​មួយ​ដែល​រៀបចំ ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា លោក​នឹងធ្វើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទាមទារ ឲ្យ​មានការ ដំឡើង ហ្វ្រេ​កង់​វិទ្យុ របស់ខ្លួន និង​បង្កើត​ស្ថានីយ៍ទូរទស្សន៍​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya