ភ្នំពេញ ៖ កាលពី១០និង៤៤នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ២១៧ ទល់មុខវត្តធុតង្គចំការដូង ភូមិសំបួរ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រី រងគ្រោះមានឈ្មោះ ប៊ុត រ៉ានី អាយុ២១ឆ្នាំ ជាកម្មការិនី មានស្រុកកំណើតនៅភូមិចាម ឃុំត្របែក ស្រុកព្រៃវែង ខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ភូមិថ្មី។
ស្ត្រី រងគ្រោះបានរៀបរាប់បណ្តើរយំបណ្តើរថា មុនពេលកើតហេតុនាងបានដើរ ទៅផ្សារថ្នល់បត់ដើម្បីទិញម្ហូប នៅពេលនោះនាងកំពុងដើរក៏មានស្ត្រី២នាក់ ម្នាក់រាងធាត់ និងម្នាក់ទៀតរាងស្គមដើរមកទះស្មារបស់នាងធ្វើឲ្យនាងវង្វេងរួច ក៏នាំរូបនាងដើរសំដៅទៅមុខ សាលាកសិកម្មចំការដូងឲ្យនាងដោះយកក្រវិលមាស១គូ ទម្ងន់៥ហ៊ុន និងខ្សែកមាស២ជីរួច ហើយគេស្ត្រីទាំង២នាក់នោះដឹកនាងមកដាក់នៅមុខវត្តធុតង្គចំការ ដូងនេះ ហើយស្ត្រី២នាក់នោះបានដើរទៅទិសត្បូងបាត់ទៅ ៕