ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » បក្ស​សង្គ្រោះ​ជាតិ សុំចូល​តុ​ចរចា​គ្រា​ដែល​ទ្វារ​នៅតែ​ចំហ​ ​

បក្ស​សង្គ្រោះ​ជាតិ សុំចូល​តុ​ចរចា​គ្រា​ដែល​ទ្វារ​នៅតែ​ចំហ​ ​

ភ្នំពេញ ៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក សម រង្ស៊ី​ប្រធាន និង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន ថ្លែង​ស្រដៀង​គ្នា​ថា ជំហរ​របស់​គណបក្ស សង្គ្រោះ​ជាតិ​បាន​បើក​ទំព័រ​ថ្មី​សម្រាប់ ឆ្នាំ​ថ្មី​ដោយ​ស្នើសុំ​ឱ្យមាន​ការចរចា​ជា ទ្រង់ទ្រាយ​ធំ​ដែលមាន​ភាគី​អង្គការ សង្គម​ស៊ីវិល និង​សហជីព​ជួប​ជជែក​គ្នា រក​ដំណោះស្រាយ ហើយ​អ្វីដែល​សំខាន់ ក៏ មាន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម ផងដែរ ។ លោក សម រង្ស៊ី ក៏បាន​ថ្លែង​ជូនពរ សម្ដេច​តេ​ជោ​ហ៊ុន សែន​ក្នុងឱកាស​ឆ្នាំ ថ្មី ឆ្នាំ​សកល​២០១៤ ។​
មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន កម្ពុជា លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ ព្រលានយន្ដហោះ​អន្ដរជាតិ​ពោធិ៍ចិនតុង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់ ជំហរ​ចរចា​ដោយ​សន្ដិវិធី​ជា​យូរ​មក ហើយដោយ​មិនមាន​ការផ្លាស់ប្ដូរ​នោះ ទេ ហើយ​សមាស​សភាព​ក្រុមការងារ​នៃ ជំនួប​ចរចា​ក៏មាន​រួចស្រេច​ហើយ​ដែរ​។​
​សមាជិក គណៈកម្មាធិការ​អចិន្ដ្រៃយ៍  គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បានប្រកាស​ស្វាគមន៍​ដល់​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន ប្រកាស​វិល​ចូល​តុ​ចរចា​ឡើងវិញ​នៅ​ឆ្នាំ ថ្មី​នា​សបា្ដហ៍​ក្រោយ​។ លោក​ថា មានតែ ការចរចា​តែមួយគត់​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​។​
​គេ​រំពឹង ថា ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​គណបក្ស​សង្គ្រោះ ជាតិ​នៅ​ដើមឆ្នាំ​២០១៤​ឆាប់ៗ​ខាងមុខ នេះ​អាច​នឹង​ទម្លុះទម្លាយ​ភាពជាប់គាំង ខាង​នយោបាយ ប្រសិនបើ​គណបក្ស សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ បញ្ហា​ពិតប្រាកដ​មែន ។ ប៉ុន្ដែ​បើ​មិន មាន​ឆន្ទៈ​ដោះស្រាយ​ទេ ទោះបី​ជាការ ជួបចរចា​ចំណាយពេល​ច្រើនដង​យ៉ាងណា ក៏​មិនបាន​ផល​ដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya