ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ឃាំង ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ឃាំង ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ទីស្ដីការ​គណៈ​មន្ត្រី​ស្ថិត​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​
​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​រេ​វ៉ូ ពាក់​ស្លាក​លេខ ស្វាយរៀង​1D-5325 ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិច​មក​កើត ស្រាប់តែ​មកដល់​មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏​បើក​បុក​បា​រ៉ា​ស់ ដែល​ឃាំង​បិទផ្លូវ​មិន​ឲ្យ​ជិះ​ចូលក្នុង​ទីស្ដីការ​បណ្ដាល​ឲ្យ​ដួល​ពេញ ផ្លូវ ហើយ​បុរស​ដែល​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ខាងលើនេះ បាន​ឡើង​លើក​ម៉ូតូ ហើយ​ជិះ​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​ឲ្យ​ឈប់​បាន​ភ្លាមៗ ។​
​បន្ទាប់មក​រូបគេ​បាន​លើកដៃ​សំពះ​សមត្ថកិច្ច សុំ​ឲ្យ​លើកលែងទោស​ដល់​រូបគេ​។ ដោយសារ​សមត្ថកិច្ច​មា​ន​ក្តី​អាណិតអាសូរ​ខ្លាំងពេក​ក៏​យល់ព្រម​ដោះលែង​រូបគេ ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​តែម្តង ព្រោះ​មិនមាន​អ្វី​រង​ការខូចខាត​ធំដុំ​ដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya