ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត១រសៀលថ្ងៃទី២៧ ខែធ្នូ នៅលើកំណាត់វិថីសហព័ន្ធរុស្សី ស្ថិតត្រង់ចំណុចភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីមានវ័យចំណាស់ម្នាក់បានរងរបួសបោកក្បាលសន្លប់ ចំណែកក្មេងស្រីម្នាក់ទៀតដែលមានអាយុទើបតែជាង២ខួបត្រូវរងរបួស បែកក្បាលហូរឈាមសស្រាក់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ខណ:កំពុងជិះម៉ូតូឌុបគ្នា ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមកតាមពីក្រោយឆក់ខ្សែកទៅលើអ្នកបើកបរ ធ្វើឲ្យម៉ូតូស្ត្រីរងគ្រោះដួលបោកទៅចិញ្ចើមថ្នល់។ ម៉ូតូដែលដួលរងរបួស ធ្ងន់ស្រាលនោះ អ្នកបើកបរឈ្មោះ ជាតិ រដ្ឋា ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ ជាកម្មការនីរោងចក្រ រងរបួសស្រាល រីឯក្មេងស្រី ឈ្មោះ ជួង ស្រីនិច អាយុ២ខួបជាង រងរបួសធ្ងន់បោកបែកក្បាលហូរឈាម និងស្ត្រីចំណាស់ម្នាក់ទៀត ឈ្មោះ ណេន អាយុ៧០ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដួកបោកក្បាលខាងឆ្វេងសន្លប់បាត់ស្មារតី៕