ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ម៉ម សូណង់ដូ ប្រកាស​ធ្វើបាតុកម្ម រៀងរាល់ថ្ងៃ និងសុំដំឡើងបង្កើតទូរទស្សន៍

ម៉ម សូណង់ដូ ប្រកាស​ធ្វើបាតុកម្ម រៀងរាល់ថ្ងៃ និងសុំដំឡើងបង្កើតទូរទស្សន៍

ភ្នំពេញ ៖ ប្រធាន​វិទ្យុ សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ បានប្រកាស​ធ្វើបាតុកម្ម​ជា រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃអាទិត្យ ទី​២៩ ខែធ្នូ ឆ្នាំ ២០១៣​នេះ​តទៅ ដើម្បី​ស្នើសុំ​ដំឡើង កម្លាំង​ផ្សាយ​វិទ្យុ បន្ដ​ទៅតាម​ខេត្ដ និង​ស្នើ សុំ​ហ្វ្រេ​កង់ បង្កើត​ទូរទស្សន៍ ។​
​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ​២០១៣ នេះ បាន​ផ្ញើលិខិត​ជូន​អភិ បាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ដោយ​បញ្ជាក់ថា ចាប់ពី​ថ្ងៃអាទិត្យ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង ២​សៀ​ល រៀងរាល់ថ្ងៃ លោក​នឹងធ្វើ​បាតុកម្ម​នៅ​ទី លាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​ក្បួន​ឆ្ពោះទៅ ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​សុំ​ដំឡើង កម្លាំង​ផ្សាយ​វិទ្យុ​បន្ដទៅ​តាម​ខេត្ដ និង​សុំ ហ្វ្រេ​កង់ ដើម្បី​បង្កើត​ទូរទស្សន៍ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya