ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » នាយរង​ប៉ុស្តិ៍​ស្អំ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក៦១៥ ដែល​ស្រវឹងស្រា ទៅ​រារាំង​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកឈើ ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ នៅ​ត្បូងឃ្មុំ

នាយរង​ប៉ុស្តិ៍​ស្អំ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក៦១៥ ដែល​ស្រវឹងស្រា ទៅ​រារាំង​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកឈើ ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ នៅ​ត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ថា «នៅ​រសៀល​ថ្ងៃនេះ យើង​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ហើយ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​តុលាការ ពាក់ព័ន្ធ​ការប្រព្រឹត្ត​របស់គាត់ ដោយ​មិនមាន​ការលើកលែង​នោះទេ»។

នាយរង​ប៉ុស្តិ៍​ស្អំ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក៦១៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក យ៉ា សុផល ហៅ ទៀង ត្រូវបាន​នគរ​បាលប​ញ្ជូ​ន​ទៅកាន់​តុលាការ ដើម្បី​បន្ត​ការ សួរនាំ​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​សកម្មភាព​រារាំង​ប្រតិបត្តិការ បង្ក្រាប​រថយន្ត​ដឹកឈើ២គ្រឿង កាលពី​យប់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែ​រូបលោក​ស្រវឹងស្រា។

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ៧០១ កម្លាំង​នគរបាល​ខេត្ត និង​ផ្នែក​សឹក​រង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន២គ្រឿង ស្មើនឹង​ជាង៥០០គីឡូ នៅ​ភូមិសាស្ត្រ​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក។

នៅពេល​ចុះបង្ក្រាប​នោះ ស្រាប់តែ​មានឈ្មោះ យ៉ា សុផល (ទៀង) ជា​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ មក​គំរាមកំហែង និង​វាយតប់​កញ្ចប់មាត់​បង្ក ឲ្យ​មាន​របួសស្នាម​ទៅលើ​លោក ឆេន សុផាត មន្ត្រីនគរបាល​ខេត្ត ជា​កម្លាំង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​ឈ្មោះ យ៉ា សុផល ក៏បាន​ប្រ​ទោះ​សារាយ​ជាមួយ​លោក ឃឹម ប៊ុនធឿន នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ​ផងដែរ ដោយ​មានការ​ចង្អុលមុខ ហើយ​ប្រមាថ ក្នុងន័យ​រារាំង និង​កាង​បទល្មើស​ព្រៃឈើ តែ​ជន​នោះ​ពុំបាន​ប៉ះពាល់ និង​បង្ក​របួសស្នាម​មកលើ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទេ។ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ក៏បាន​ចេញមក​បញ្ជាក់​ថា តាមពិត​មន្ត្រីនគរបាល​ដែល​បង្កបញ្ហា និង​បាន​រារាំង ដល់​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ទាំងនោះ គឺមាន​អាកា​រៈ​ស្រវឹង នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya