ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ពីបទ​រំលោភ​ទំនុកចិត្ត​ ​

ប៉ូលិស ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ពីបទ​រំលោភ​ទំនុកចិត្ត​ ​

ភ្នំពេញ ៖  កាលពី​វេលា​រសៀល​ថ្ងៃទី​២៦ ធ្នូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​សួរចម្លើយ​នៃ​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនទៅ​តុលាការ ដោយ​ជាប់​ពាក់ព័ន្ធ ពីបទ​រំលោភ​ទំនុកចិត្ត លើទឹក​ប្រាក់​៣០.១៦០​ដុល្លារ​អាមេរិក របស់​ថៅកែ​ភោជនីយដ្ឋាន ។​
​ឈ្មោះ ពិន សេដ្ឋ​វិ​រៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​2 C2 ផ្លូវ​លូ​៥ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ការណ៍​ឃាត់ខ្លួន គណនេយ្យ​ភោជនីយដ្ឋាន​ម្នាក់​នោះ​បញ្ជូនទៅ​តុលាការ ត្រូវបាន​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា គឺជា​ការ​ធ្វើឡើង តាម​ពាក្យបណ្តឹង របស់លោក ឡេង ស៊ា​ង​លី  ម្ចាស់​ភោជនីយដ្ឋាន​ដាក​មិ​ផាក​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ ពាក្យបណ្តឹង​ម្ចាស់​ភោជនីយដ្ឋាន​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី​១០ កក្ត​ដា ២០១៣ លោក ឡេង ស៊ា​ង​លី បានអនុញ្ញាត​ឱ្យឈ្មោះ ពិន សេដ្ឋ​វិ​រៈ ចូល​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​របស់ខ្លួន និង​ឱ្យធ្វើជា​គណនេយ្យ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya