ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ចាក់​កន្ទុយលេខ​ត្រូវ​មិន​ឲ្យ​គ្រប់​ចំនួន ខឹង​កាត់កង​លុយ​ជំពាក់​ចាស់ កាប់​ប្តី​មេ​សម្លាប់​

ចាក់​កន្ទុយលេខ​ត្រូវ​មិន​ឲ្យ​គ្រប់​ចំនួន ខឹង​កាត់កង​លុយ​ជំពាក់​ចាស់ កាប់​ប្តី​មេ​សម្លាប់​

​ខេត្តតាកែវ ៖ បុរស​វ័យ​៣០​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជនសង្ស័យ​ចាក់​២​កាំបិត​ចំ​ចុងដង្ហើម​បណ្តាល​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោង ស្រុក​អង្គរបុរី ខេត្តតាកែវ ។​
​ជនរងគ្រោះ​មានឈ្មោះ ចាយ ស្រិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ និង​កូនស្រី​ម្នាក់ ។ ចំណែក​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សៅ សារុន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។
​មូល​ហេតុដែល​បណ្តាល​ឲ្យ​ជនសង្ស័យ​ចាក់​ជនរងគ្រោះ​រហូត​ស្លាប់​នេះ​មកពី​ជម្លោះ​រឿង ចាក់​កន្ទុយលេខ ដោយ​ប្រពន្ធ​ជនរងគ្រោះ​ជា​អ្នក​កត់ និង​ជនសង្ស័យ​ជា​អ្នក​ចាក់ ។ នៅពេល​ជនសង្ស័យ​ចាក់​កន្ទុយលេខ​ត្រូវ​១​ពាន់​រៀល​បាន​ទៅ​ទារលុយ​ពី​ប្រពន្ធ​ជនរងគ្រោះ​តែ​ត្រូវ​ប្រពន្ធ​ឲ្យ​លុយ​តែ​២៥.០០០​រៀល​ទេ ដោយ​កាត់ថ្លៃ​ជំពាក់​កន្លងមក​។ ពេលនោះ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​យ៉ាងខ្លាំង​ក៏​ទាញយក​កាំបិត​មក​កាប់​ទៅលើ​ប្តី​(​ជនរងគ្រោះ​)​ចំ​ចុងដង្ហើម​បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​តែម្តងទៅ​។​
​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ក​ម្លាំ​នគរបាល​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដើម្បី​ឃាត់ខ្លួន​ដោះស្រាយ តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya