ភ្នំពេញ ៖ កាលពីវេលាម៉ោង ១២នឹង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះ ត្រង់ចំណុចផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ស្ត្រីដ៏អភ័ព្វនេះមានឈ្មោះ វ័ន ចន្ធូ អាយុ២៤ឆ្នាំ មុខរបរ ចាំចំការឲ្យគេ ស្នាក់នៅក្នុងភូមិប៉ខាំ ឃុំបកែវ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី ។
បើតាមសម្តីស្ត្រីឈ្មោះ នួន មុំ អាយុ៥២ឆ្នាំ ត្រូវជាម្តាយស្ត្រីខាងលើ មានស្រុកកំណើត ភូមិបន្ទាយ ឃុំកំពង់លាង ស្រុកទូកមាស ខេត្តកំពត បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ មានជំងឺរាំរ៉ៃជាង២ឆ្នាំមកហើយ ។ ចំណែកប្តីរបស់នាង ដោយសារតែកូនគាត់ឈឺពេក(ជម្ងឺទាចទឹក) ក៏បានរត់ចោលបាត់ទៅ ៕