កំពង់ធំ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់រថយន្ដក្រុងដឹកឈើគ្រញូង១គ្រឿងពណ៌សរឆ្នូតពណ៌កាប់ស្តាំគ្មានផ្លាកលេខនិងគ្មានបិតផ្លាកសញ្ញារបស់ក្រុមហ៊ុននោះទេ។នាំយកមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តលួចឈើ
ក្រញូងស្ទើរតែអស់ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៣។
ប្រភពពត៌មានសម្ងាត់បានឲ្យដឹងថា!បន្ទាប់ពីបានទទួលពត៌មានពីបណ្តាញសម្ងាត់បានភ្លាម!លោកអនុសេនីឯក សេងប៊ុនតេង ជុំនួយការ លោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានដឹកនាំកំលាំងក្រោមឱវាទចុះធ្វើការស្ទាក់ឃាត់ចាប់រថយន្តសង្ស័យខាងលើបាននៅចំនុចភូមិជ្រប់ ឃុំជ្រប់ ស្រុកសន្ទុក! ពេលនោះអ្នកបើកបរបានរត់គេចបាត់ស្រមោលមួយរំពេច។រួចកំលាំងអាវុធហត្ថក៏បាននាំយករថយន្តនោះមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត!ដោយសារតែអ្នកបើកបរនាំយករថយន្តក្រុងមកកាន់ទីបញ្ជាការខ្វះសមត្ថភានោះ។
បណ្តាលឲ្យជញ្ជាំងរថយន្តបោកទៅនឹងសសរក្លោងទ្វារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយះជញ្ជាំងរថយន្តលិចចេញរូបភាពឈើក្រញូង!គ្រាន់តែរថយន្តចូលដល់ក្នុងបន្ទាយភ្លាម!គេសង្កេតឃើញថា!កងរាជអាវុធហត្ថមួយចំនួនដែលខ្វះវិចារណៈញ្ញាណបាននាំគ្នារត់ចូលស្រ៊ូទៅលួចយកឈើក្រញូងយកទៅលាក់ទុកស្ទើរតែអស់។ប្រភពពត៌មានសម្ងាត់បានខ្សឹបប្រាប់ថា គ្រាន់តែលោកអនុសេនីឯក សេង ប៊ុនតេង បានយកឈើក្រញូងចំនួន១៦ដុំលាក់ទុក!ចំណែកឈើក្រញូដែលនៅសេសសល់ពីក្រុមចោរលួចមានចំនួន២៦ដុំស្មើនិង៦៧៥គីឡូក្រាមបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកសន្ទុក។ក្រោមការនិយាយរិះគន់ពីប្រជាពលរដ្ឋថា!ចោរមិនមែនមានតែប្រជានុរាស្ត្រទីទល់ក្រនោះទេ ដែលដើរធ្វើចោរលួចដើម្បីចិញ្ចឹមជីវិតនោះ។សូម្បីតែកងរាជអាវុធហត្ថខេត្តកំពង់ធំមួយចំនួនក៏ចេះធ្វើចោរលួចយ៉ាងស្ទាត់ជំនាញផងដែរ!បើតាមការប៉ាន់ស្មានចំពោះឈើក្រញូងដែលត្រូវចោរលួចនោះ!មានមិនតិចជាង១ម៉ែត្រគូបនោះទេ!ហើយក៏
មិនមែនរថយន្តក្រុងខាងលើដឹកឈើទម្ងន់តែ៦៧៥គីឡូក្រាមនោះដែរ!មតិរិះគន់ដដែលបាននិយាយសង្កត់ធ្ងន់ទៀតថា!បើសិនជាថាខ្លួនឯងស្អាតស្អំ!ហេតុអ្វីបានជាចាប់រថយន្តដឹកឈើក្រញូងនៅក្នុងទឹកដីស្រុកសន្ទុកម្តេចក៏មិនប្រគល់ឲ្យសមត្ថកិច្ចជំនាញភ្លាមៗទៅ!ចាំបាច់នាំយកមកកាន់បន្ទាយ!ស៊ីគ្រឿងក្នុងស្ទើអស់គ្មាន់សល់!ទើបដឹកឈើចំនួន២៦ដុំ
យកទៅប្រគល់ឲ្យសមត្ថកិច្ចជំនាញស្រុកសន្ទុកវិញ!បច្ចុប្បន្ននេះគេសង្កេតឃើញថាកុងត្រូលជជុះដែលចតឡាននៅតាមដងផ្លូវ សម្រាប់ប្រដេញឡានឈើនោះពុំសូវមានទេ។ ដោយសារតែ លឺថាស្ថាប័នប្រឆាំងអំពើពុករលួយ ចុះមកស៊ើបអង្កេត មន្ត្រីពុករលួយជាច្រើនរូបនៅក្នុងខេត្តកំពង់ធំ!ទើបធ្វើឲ្យឈ្មួញមានឱកាសដឹកឈើគ្រញូងយ៉ាងរលូន៕
ដោយ៖ សុផាត