ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ទៅ​ចាប់​ដល់​បន្ទប់ដេក ខណ:….. នៅ​ភ្នំពេញ

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ទៅ​ចាប់​ដល់​បន្ទប់ដេក ខណ:….. នៅ​ភ្នំពេញ

ភ្នំពេញ  កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ក្រុម៨ ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ជនបង្ក​មានឈ្មោះ រ៉ៃ មករា ហៅ បារាំង ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ ចុងភៅ​ស្នាក់នៅ​ចំណុច​ក្រុម៨ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ចំប៉ី ឃុំ​ប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ៅ អៀង ហៅ​សិន ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ប៊ិក អូ រ៉ែ​ន ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ក្រោយពី​ចប់​ម៉ោង​ការងារ ជនបង្ក​និង​គាត់​ជា​ជនរងគ្រោះ​បាននាំគ្នា​ផឹក​បន្ត​នៅក្នុង​ខារ៉ាអូខេ ដែលជា​កន្លែង​គាត់​ធ្វើការ​ដោយមាន​គ្នា​ជាង១០នាក់ មាន​ប្រុស-ស្រី ពេល​ផឹក​បាន​បន្តិច​ស្រាប់តែ​ជនបង្ករ​យក​កែវស្រា មក​គប់​លើ​គាត់​និង​បាន​វាយ​គាត់​ចំ​ក្រោម​ភ្នែក​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ បែក​ឈាម​ដោយ​មិនដឹង​មូលហេតុ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ពេល​វាយ​គាត់​បែក​ឈាម គាត់​មិនបាន​តដៃ​ទេ បាន​ដើរ​ចេញពី​ខារ៉ាអូខេ សំដៅទៅ​បន្ទប់ដេក​ពេល​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ស្រាប់តែ​ជនបង្ក​ខាងលើ​ទៅ​ធាក់​ទ្វារ​បន្ទប់​រួច​ធ្វើ​សកម្មភាព​វាយ​គាត់​ម្តងទៀត ព្រមទាំង​បោះពាក្យ​សម្តី​ចង់ទៅ​ប្តឹង​ដល់​ណា​ក៏បាន​ទើប​គាត់​សម្រេចចិត្ត​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ទៅ​ចាប់​ដល់​បន្ទប់​ជួល​តែម្តង  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya