ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » រឹបអូស​ត្រី​ប​បែ មាន​សារ​ធាតុគីមី​ជិត៥០គីឡូ យកទៅ​ដុត​កម្ទេចចោល នៅ​តាកែវ

រឹបអូស​ត្រី​ប​បែ មាន​សារ​ធាតុគីមី​ជិត៥០គីឡូ យកទៅ​ដុត​កម្ទេចចោល នៅ​តាកែវ

(តាកែវ)៖  នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ ធ្វើតេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់​បង្គារ មឹក ជ្រក់​ត្រពាំង សរសៃ​គុយទាវ សណ្តែកបណ្តុះ ខ្ញី​ហាន់ ត្រីងៀត ត្រី​ប្រា បង្អែម​លត ក្បាល​ត្រី បបែល​ងៀត ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ផលិតផល​ម្ហូបអាហារ។

លទ្ធផល មន្ត្រី​បាន​រកសា​ធាតុគីមី​បូរ៉ា​ក់លើ​ក្បាល​ត្រី​ប្រា និង​បែប​ល​ងៀត នៅ​ផ្សារ​តាកែវ ក្រុង​ដូន​កែវ។ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ថ្លែងថា «ជា​លទ្ធផល​ការធ្វើ​តេស្ត​បឋម យើង​បាន​រកឃើញ​ការដាក់​លាយ​សារធាតុ​គីមី​បូរ៉ា​ក់លើ បបែល​ងៀត​ចំនួន៤៣,៥០គីឡូ និង​ក្បាល​ត្រី​ប្រា​ចំនួន១០គីឡូ ហើយ​បានធ្វើ​ការដុត​កម្ទេចចោល»

មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​តាម​សាលារៀន នៅ​វិទ្យាល័យ​សុខ​អាន​ព្រៃ​សណ្តែក បានធ្វើការ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​លើ​ម្ហូបអាហារ បាន​ត្រួតពិនិត្យ​លើ​តូប​លក់​អាហារ ចំនួន១៧តូប​បាន​រឹបអូស សាច់គោ​ងៀត​កញ្ចប់​ហួស​កាលបរិច្ឆេទ​ប​ប្រើប្រាស់​ចំនួន២៤កញ្ចប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya