ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​ម៉ូតូ បណ្តាល​ឲ្យ​កិន​ស្ត្រី​ម្នាក់ ស្លាប់ ក្រោម​កង់​រថយន្ត នៅ​ព្រះសីហនុ

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​ម៉ូតូ បណ្តាល​ឲ្យ​កិន​ស្ត្រី​ម្នាក់ ស្លាប់ ក្រោម​កង់​រថយន្ត នៅ​ព្រះសីហនុ

ព្រះសីហនុ ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង១១ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លើ​វិថី​ផែ ត្រង់ចំណុច​កែង​រ៉ា (P4) ភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ១គ្រឿង​ម៉ាក FUSO ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ អាន ឆេង​អ៊ី ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ៥ សង្កាត់​លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ បើក​ក្នុងទិសដៅ​ពី​កើត​ឆ្ពោះទៅ​លិច។ ចំណែក​រថយន្ត​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន SCC ដែលមាន​ទីតាំង​ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បុក​ពីក្រោយ​ម៉ូតូ១គ្រឿង​ម៉ាក AIR BLADE ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ទ្រុយ ឆាយលាង ភេទ​ស្រី អាយុ ២៨ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ៣ សង្កាត់​លេខ៣ ក្រុង/ខេត្ត​ព្រះសីហនុ កំពុង​ជិះ​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ឈ្មោះ ទ្រុយ ឆាយលាង អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ ។  អ្នកបើកបរ​រថយន្ត​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ឃាត់ខ្លួន​នាំទៅ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ។ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya