ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » មើលមុខ​បើកឆាក​ប្រយុទ្ធ​គ្នា​តាម​ទីសាធារណៈ ក្របួច​បាន៧នាក់ នៅ​ភ្នំពេញ

មើលមុខ​បើកឆាក​ប្រយុទ្ធ​គ្នា​តាម​ទីសាធារណៈ ក្របួច​បាន៧នាក់ នៅ​ភ្នំពេញ

ភ្នំពេញ៖  កាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​បែកក្អម បានធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន៧នាក់ ក្រោយពី​ពួកគេ​វាយតប​គ្នា នៅ​ចំណុច​មុខ​វត្ត​មន្ទីរ​គណបក្ស​ប្រជាជន ផ្លូវ២០០៤ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។

មុនពេល​កើតហេតុ ភាគី​ទី១ បាន​ចេញពី​ផឹកស៊ី​នៅ​ហាង​ម៉ូ​ឌែ​ន២ ម្តុំ​តាខ្មៅ បានធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជួប​ជាមួយ​ភាគី​ទី២ រួច​ភាគី​ទី១ បាន​ជិះ​ម៉ូតូ​វ៉ា​និង​ឈប់​ពីមុខ​ម៉ូតូ​ភាគី​ទី២ ហើយ​បាន​រោទិ៍​ម៉ាស៊ីន​ម៉ូតូ​របស់ខ្លួន​ឮខ្លាំងៗ ក៏មាន​ទំនាស់​ពាក្យសម្តី​ជាមួយគ្នា ហើយ​ប្រតាយប្រតប់​គ្នា​តែម្តង បន្ទាប់មក​កម្លាំង​ល្បាត​យើង​បានធ្វើការ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទាំង៧នាក់ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង។

ភាគី​ទី១ មាន២នាក់ ១-ឈ្មោះ ឈឹម កុសល ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (គ្មាន​សារធាតុ​ញៀន) រងរបួស​រលាត់ស្បែក​ក្បាល និង​រលាត់​ខ្នង។ ២-ឈ្មោះ ជិន សារ៉ូ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ (គ្មាន​សារធាតុ​ញៀន) របួស​ហើមប៉ោង​ស្នារ​ទាំងសងខាង ហើម​ប៉ោ​ហក​ដៃ​ខាងឆ្វេង ។

ភាគី​ទី២ មាន៥នាក់ ១-ឈ្មោះ អន ពិសី ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ១២អា ផ្លូវ៥៩៦  សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ (គ្មាន​សារធាតុ​ញៀន) របួស​ដាច់​ស្បែក​ចុង​ដ​ង្ហើ​ប​ខាងឆ្វេង។ ២-ឈ្មោះ ស៊ុន គឹម​សាន ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ឃ្លះ​សណ្តាយ សង្កាត់​ពងទឹក ខណ្ឌដង្កោ (គ្មាន​សារធាតុ​ញៀន) ។ ៣-ឈ្មោះ ម៉ៅ សុ​វណ្ណា ភេទ​ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​ដំនាក់​ត្រែងត្រយឹង  សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (គ្មាន​សារធាតុ​ញៀន) របួស​ដាច់​រលាត់ស្បែក​សៀតផ្កា​ខាងស្តាំ។ ៤-ឈ្មោះ ថន ស៊ី​ស៊ី​ឡា ភេទ​ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់សក់ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង  សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (គ្មាន​សារធាតុ​ញៀន) ។ ៥-ឈ្មោះ ប៊ូ ចាន់​រដ្ឋា ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន  សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (គ្មាន​សារធាតុ​ញៀន) របួស​រយៈ​ស្បែកក្បាល និង​រលាត់​ត្រចៀក​ខាងឆ្វេង ។

ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya