ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទដៃ​ជនបរទេស នៅ​ភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទដៃ​ជនបរទេស នៅ​ភ្នំពេញ

ភ្នំពេញ:  កាលពី​វេលា​ម៉ោង៨ និង៣០នាទី​យប់​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្សារ៧មករា តាម​បណ្ដោយ​ផ្លូវ​លេខ២៨៧កែង និង​ផ្លូវ​លេខ៦១៤ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្កុប​ភី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HH-9311 តាម​បណ្តោយ​ផ្លូវ​លេខ៦១៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​ល្បឿន ទាំង​សភាព​ភ័យ​ស្លន់ស្លោ​និង​មាន​កម្លាំង​សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​បួន​ទៅ​ប្រាំ​ម៉ូតូ បាន​ជិះ​ដេញតាម​ពីក្រោយ​ជនសង្ស័យ​នេះ។

យុវជន​ម្នាក់នេះ ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហៃ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ២៨៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​រង​ការខូចខាត​ក្រពឹត​រថយន្ត​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្តាំ ចំណែក​ម៉ូតូ​រង​ការខូចខាត​បែក​ចង្កៀង​ផ្នែក​ខាងមុខ ដោយឡែក​យុវជន​ជា​អ្នកបើកបរ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya