ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ ក្រោយ​ផ្ទុះអាវុធ៣គ្រាប់ នៅ​ភ្នំពេញ

ឃាត់ខ្លួន​យុវជន​ម្នាក់ ក្រោយ​ផ្ទុះអាវុធ៣គ្រាប់ នៅ​ភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច​មុខផ្ទះ​សំណាក់​តារា​ពេជ្រ​ម៉ូ​ឌែ​ន ផ្លូវ​លេខ ២៤១Z ក្រុមទី៣២ ភូមិ៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ឈ្មោះ ប៉ាក សុវណ្ណ​គិរី ភេទ​ប្រុស មុខរបរ​កងយោធពល​ខេមរភូមិន្ទ ឋា​រ​ន្ត​រ​ស័ក្តិ នាយឯក​កងវិស្វកម្ម​ក្រសួងការពារជាតិ ស្នាក់​ផ្ទះ​លេខ ២៩Bz ផ្លូវ​លេខ២៦៥ ក្រុមទី ៣៥ភូមិ១៣ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ចំណែក​ជនរងគ្រោះ (ត្រូវជា​បងធម៌) ឈ្មោះ លន់ ស៊ីវ​ថេ​ង ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគ​បាល ស្នាក់​នៅផ្ទះ៤៤ ផ្លូវ៣៤៨ សង្កាត់​ទួល​ស្វាយព្រៃ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

វត្ថុតាង​ចាប់យក​រួមមាន អាវុធខ្លី១ដើម ម៉ាក VOLTHER បង់​ចំនួន១ មាន​គ្រាប់​ចំនួន៤គ្រាប់ ម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HG-0552។

មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះសំណាក់ ដា​រា​ពេជ្រ ម៉ូ​ឌែ​ន ដើម្បី​រក​មិត្ត​ភ័​ក្រ​នៅ​បន្ទប់១០១ ប៉ុន្តែ​នៅពេលនោះ​ជនសង្ស័យ​ពុំទាន់​បាន​ឡើងទៅ​លើផ្ទះ​សំណាក់​ទេ ក៏បាន​ជួប​បងធម៌​ឈ្មោះ លន់ ស៊ីវ​ថេ​ង ដែល​ចុះមក​ពីលើផ្ទះ​សំណាក់ និង​បាន​ស្រែក​ដាក់​ជន​សង្ស័យថា ហេតុ​អី​បានជា​ឈ្លើយ​ដាក់ខ្លួន ព្រមទាំង​វាយ​ជនសង្ស័យ​ជាច្រើន​ដៃ តែ​ពេលនោះ​មាន​មិត្ត​ភ័​ក្រ​ប្រុស​ស្រី​មកជួយ​ឃាត់។ ក្រោយមក​ជនសង្ស័យ​ឈ្មោះ ប៉ាក សុវណ្ណ​គី​រី ក៏បាន​ជិះ​ម៉ូតូ​ចេញទៅ​ផ្ទះ​យក​អាវុធខ្លី ម៉ាក VOLTHER ដែលជា​របស់​ឳ​ពុក​ដែល​ទុក​ក្នុង​កាបូប​នៅលើ​តុ​ទទួលភ្ញៀវ​ក្នុងផ្ទះ មក​ធ្វើ​សកម្មភាព​បាញ់​ផ្ជុ​ច​ដី​គំរាម​បងធម៌​ឈ្មោះ ស៊ីវ លន់​ថេ​ង ដែល​បាន​វាយ​ខ្លួន​ចំនួន៣គ្រាប់​នៅមុខ​ផ្ទះសំណាក់​តារា​ពេជ្រ​ម៉ូ​ឌែ​ន។ ក្រោយពេល​ផ្ទុះអាវុធ​ជនសង្ស័យ​ក៏បាន​គេចខ្លួន ប៉ុន្តែ​កំលាំង​អធិការដ្ឋាន​ខណ្ឌទួលគោក ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាបបាន​ជនបង្ក​នៅមុខ​ផ្ទះ​២៩BZ ផ្លូវ២៦៥ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មកកាន់​អធិការដ្ឋាន  ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya