ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ៣នាក់​លក់​វត្ថុ​ក្លែងក្លាយ​ថា …. នៅ​កណ្តាល

ជនសង្ស័យ៣នាក់​លក់​វត្ថុ​ក្លែងក្លាយ​ថា …. នៅ​កណ្តាល

ខេត្តកណ្ដាល៖  នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចំណុច​ក្នុង​វត្ត​ពោធិ​កំបោ ភូមិ​ពោធិ​កំបោ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។  ក្រុម​ជនសង្ស័យ៣នាក់​យក​វត្ថុ​ក្លែងក្លាយ​ដែល​ធ្វើ​ពី​សត្វស្រុក​ថា​ជាវ​ត្ថុ​ស័ក​សិទ្ធិ​ធ្វើ​ពី​សត្វព្រៃ យក​លក់​ទៅ​ឲ្យ​ព្រះសង្ឃ​ត្រូវ​នគរបាល​ស្រុក​ពញាឮ​ធ្វើការ​ចាប់ខ្លួន​ពីបទ​ឆបោក ។

ជនសង្ស័យ​មាន​គ្នា៣នាក់ ទី១-ឈ្មោះ រ៉ូ​ន រ៉​សេត ភេទ​ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទី២-ឈ្មោះ ជេ​ត សាវឿន ភេទ​ប្រុស អាយុ៤២ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ទី៣-ឈ្មោះ ហ៊ឹម ហ៊ី ភេទ​ប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​អេតចាយ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ចំណែក​ព្រះសង្ឃ​រងគ្រោះ​ព្រះនាម ស៊ុន ហុក ព្រះចៅអធិការ​វត្ត​ពោធិ​កំបោ ស្ថិតនៅ​ភូមិ​ពោធិ​កំបោ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​វត្ថុតាង​ដកហូត​មាន៖ ម៉ូតូ២គ្រឿង ,ទូរស័ព្ទដៃ៦គ្រឿង ,កូន​កាបូបស្ពាយ​ចំនួន១ ,ប្រ​ម៉ាត់​សត្វ​ជ្រូកស្រុក​ចំនួន៥ ,ស្នែង​សត្វ​គោ១ ,ដុំថ្ម​ពណ៌​ខ្មៅ​ដុំ ,គ្រាប់អង្កាំ១ថង់​តូច ,ម៉ែត្រ​តូ​ចំនួន១ ,ឆ្អឹង​សត្វ​ពណ៌​ខ្មៅ១ ,ជញ្ជីង​សំរាប់​ថ្លឹង​ត្បូង១ ,ដុំ​ពណ៌​ស មាន​រូបរាង​ដូច​ចង្កូម​សត្វ​ខ្លា​ចំនួន៣គូរ (តូច១គូរ មធ្យម១គូរ និង​ធំ១គូរ) និង​អត្ដ​សញ្ញាណ​ប័ណ្ណ​ចំនួន២សន្លឹក ។

អស់​រយៈ​ជាង១ឆ្នាំ​មកហើយ ដែល​ជនសង្ស័យ​ឈ្មោះ រ៉ូ​ន រ៉​សេត បាន​ប្រកបមុខរបរ​ទិញ​លក់​វត្ថុ​ក្លែងក្លាយ​ដែល​ធ្វើ​ពី​ឆ្អឹង ,ចង្កូម ,ប្រ​ម៉ាត់…សត្វ​ក្នុងស្រុក​ថា​ជា​របស់​ស័ក​សិទ្ធិ ដើម្បី​លក់​ក្នុងតម្លៃ​ថ្លៃ ដោយ​វត្ថុ​ក្លែងក្លាយ​ទាំងអស់នោះ មាន​មួយចំនួន​ជនសង្ស័យ​បាន​ទិញ​មនុស្ស​ស្រី​ម្នាក់​រស់នៅ​ស្រែខ្លុង ខេត្តកំពង់ស្ពឺ និង​មួយចំនួនទៀត​ជនសង្ស័យ​ឆ្នៃ​ដោយ​ខ្លួនឯង ។

ក្រោយពី​ជនសង្ស័យ​បាន​វត្ថុ​ទាំងអស់នោះ​ហើយ ជនសង្ស័យ​បាន​ដើរ​លក់​គ្រប់​ទីកន្លែង រហូតមកដល់​កំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យ​បាន​ស្គាល់ឈ្មោះ ជេ​ត សាវឿន មុខរបរ​គ្រូទាយ និង​លក់​ថ្នាំខ្មែរ ខណៈដែល​ជនសង្ស័យ​ផឹក​កាហ្វេ​ជាមួយគ្នា​នៅ​បឹងត្របែក រាជធានី​ភ្នំពេញ ។ ចាប់តាំងពី​ស្គាល់គ្នា​រួចមក ជនសង្ស័យ​ទាំង២នាក់​បាន​សហការគ្នា​ដើម្បី​ទាក់ទង​ពលរដ្ឋ​ឲ្យ​ទិញ​វត្ថុ​ក្លែងក្លាយ​ទាំងនោះ ដោយ​ចែក​ភាគរយ​គ្នា​ផងដែរ ។

ជនសង្ស័យ​ឈ្មោះ ជេ​ត សាវឿន បាន​ទៅ​ផឹក​កាហ្វេ​នៅ​ម្តុំ​គល់ស្ពាន​ព្រែក​ក្តាម ខណៈនោះ​បាន​ជួប និង​ឈ្មោះ អឿន ភេទ​ប្រុស ដែល​រស់នៅ​ក្នុងភូមិ/ឃុំ​ជាមួយគ្នា ហើយ​ឈ្មោះ អឿន បាន​និយាយប្រាប់  “មាន​លោក​ចៅអធិការ​វត្ត​ពោធិ​កំបោ ចង់បាន​ចង្កូម​សត្វ​ខ្លា​និង​កុយរមាស បើ​មាន​យកទៅ​ប្រគេន​លោក​មើលទៅ​លោក​ចង់​ជាវ” ឮដូច្នេះ​មកដល់​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រហែល១១និង៣០នាទី ឈ្មោះ ជេ​ត សាវឿន បាន​ទៅ​ជួប​លោក​ចៅអធិការ​ព្រះនាម ស៊ុន ហុក ដែល​គង់នៅ​វត្ត​ពោធិ​កំបោ រួច​បាន​ភូតភរ​កុហក​ព្រះសង្ឃ​ថា​វត្ថុ​តាំង​អស់នេះ គឺជា​របស់​សុទ្ធ​ល្អ ដែល​ធ្វើ​ពី​សត្វព្រៃ ខណៈនោះ​ព្រះសង្ឃ​ក៏​ជឿ​លើ​សម្ដី​ជនសង្ស័យ និង​យល់ព្រម​ជាវ តែ​វត្ថុ​ទាំងនោះ​ពុំទាន់​ឲ្យ​ព្រះសង្ឃ​នោះទេ ដោយ​វត្ថុ​ទាំងនោះ​នៅ​ជនសង្ស័យ​ឈ្មោះ រ៉ូ​ន រ៉​សេត ។

លុះ​មកដល់​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលា​ម៉ោង៨ព្រឹក ជនសង្ស័យ​ឈ្មោះ ជេ​ត សាវឿន បាន​ទៅយក​ចង្កូម​សត្វ​ក្លែងក្លាយ​ចំនួន៣គូរ​ពី​ឈ្មោះ រ៉ូ​ន រ៉​សេត ថា​ជា​ចង្កូម​សត្វ​ខ្លា ដែល​ជនសង្ស័យ​ឈ្មោះ រ៉ូ​ន រ៉​សេត ដាក់លក់​តម្លៃ៤,២០០ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ជនសង្ស័យ​ឈ្មោះ ជេ​ត សាវឿន បាន​យក​ចង្កូម​សត្វ​ខ្លា​ក្លែងក្លាយ៣គូរ​នោះ​ទៅ​លក់​ឲ្យ​លោក​ចៅអធិការ​ព្រះនាម ស៊ុន ហុក ក្នុងតម្លៃ៥,០០០ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ជនសង្ស័យ​ឈ្មោះ ជេ​ត សាវឿន បាន​យកចំណេញ​ពី​ព្រះសង្ឃ​ចំនួន៨០០ដុល្លារ ។

ក្រោយពី​បាន​ប្រា​ក់រួច ជនសង្ស័យ​បាន​យកប្រាក់​ចំនួន៤,២០០ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ទៅ​ឲ្យ​ជនសង្ស័យ​ឈ្មោះ រ៉ូ​ន រ៉​សេត ខណៈនោះ​ឈ្មោះ រ៉ូ​ន រ៉​សេត បាន​ដក​ប្រាក់៣០០ដុល្លារ ឲ្យ​ទៅ​ឈ្មោះ ជេ​ត សាវឿន ថ្លៃឈ្នួល​យកទៅលក់ ។

លុះដល់​វេលា​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល ព្រះចៅអធិការ​បាន​ពិនិត្យឃើញថា ចង្កូមខ្លា៣គូរ​ដែល​ជនសង្ស័យ​លក់​ឲ្យ​នោះ​ជា​របស់​ក្លែងក្លាយ ភ្លាមនោះ​ក៏បាន​តេ​ទូរ​សព្ទ័​ប្រាប់​ឈ្មោះ ជេ​ត សាវឿន ថា ចង្កូម​សត្វ​ខ្លា​ដែល​យកមក​លក់​ឲ្យ​មុន​គឺជា​របស់​ក្លែងក្លាយ​ទេ ហើយ​ឈ្មោះ ជេ​ត សាវឿន ប្រាប់ថា ចាំ​យក​របស់​សុទ្ធ​មក​ដូរ​វិញ បន្ទាប់មក​ឈ្មោះ ជេ​ត សាវឿន តេ​ទូរ​សព្ទ័​ទៅប្រាប់​ឈ្មោះ រ៉ូ​ន រ៉​សេត ថា យក​របស់​សុទ្ធ​មក​ដូរ​ឲ្យ​ព្រះសង្ឃ​វិញ​មក ប៉ុន្តែ​ដោយ​ចាំ​បាត់

យូរពេក មិនឃើញ​យក​របស់​ពិត​មក​ដូរ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ព្រះចៅអធិការ​វត្ដ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាមច្បាប់ ។ ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​រួច ភ្លាមនោះ​ក៏​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់ រួមទាំង​ឈ្មោះ ហ៊ឹម ហ៊ី ម្នាក់ទៀត យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya