ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ចាប់​ក្មេងស្រី​អាយុ១៥ឆ្នាំ ប៉ុនប៉ង​រំលោភ នៅ​កំពង់ស្ពឺ

យុវជន​ម្នាក់ ចាប់​ក្មេងស្រី​អាយុ១៥ឆ្នាំ ប៉ុនប៉ង​រំលោភ នៅ​កំពង់ស្ពឺ

កំពង់ស្ពឺ ៖  កាលពី​វេលា​ម៉ោង៨និង១០នាទី​យប់​ថ្ងៃ​អង្គារ ៤កើត ខែ​មិគសិរ ឆ្នាំច សំ​រិ​ទ្ធិ​ស៍ក ពុទ្ធ​សរាជ២៥៦២ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យុវជន​ឡើងក​ម្នាក់ ចាប់​ផ្តួល​ក្មេងស្រី​អាយុ១៥ឆ្នាំ ទៅលើ​ដី ប៉ុនប៉ង​រំលោភ តែ​ត្រូវ​ម្តាយ​ក្មេងស្រី​រងគ្រោះ ទៅ​ទាន់ ហើយក៏​ចាប់ខ្លួន​ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ចភ្លាម។

យុវជន​ឡើងក​រូបនោះ ឈ្មោះ មៀ​ច វណ្ណា ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​សង្កែ​ជ្រុំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។

មុនពេល​កើតហេតុ ជនបង្ក រួម​នឹង​បក្ខពួក២នាក់​ទៀត បាន​បើក​គោយន្ត មកដល់​ចំណុច​ភូមិ​ថ្មី ឃុំ​តាំង​សំរោង បាន​ឈប់​គោយន្ត ហើយ​ជនបង្ក​បាន​ចុះ​មកជួប​ក្មេងស្រី​រងគ្រោះ អាយុ១៥ឆ្នាំ​នៅ​ភូមិ​ថ្មី រួច​បាន​ចាប់​ផ្តួល​ទៅលើ​ដី ប៉ុនប៉ង​រំលោភ តែ​ត្រូវ​ម្តាយ​ក្មេងស្រី​ទៅ​ទាន់ ក៏​ចាប់បាន​ម្នាក់ ចំណែក​ពីរ​នាក់​ទៀត បើក​គោយន្ដ​រត់គេចខ្លួន​បាត់។ យុវ​ជ​ឡើងក នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya