ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីយប់ ឈាន ចូលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច ស្ដុបផ្សារដើមគ តាមបណ្ដោយផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភព ពត៌មានពីសាក្សីជាអ្នក រត់ម៉ូតូឌុបនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិលបាន ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរូស ពណ៌ខ្មៅ លាយពណ៌លឿង ពាកស្លាក់លេខ ខេមរ ភូមិន្ទ ៩១-៦០០៧ បានធ្វើដំណើរតាម បណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើត ទៅលិចក៏ទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅគ្មានស្លាក លេខដែលជិះគ្នាបីនាក់ គឺស្រីម្នាក់និង ប្រុសពីរនាក់ តែមិនបណ្ដាលឱ្យបុរស ដែលជិះម៉ូតូពាក់ស្លាកលេខខេមរភូមិន្ទ នោះដួលនោះទេ ៕
» ព័ត៌មានជាតិ » ជិះម៉ូតូប៉ះ អាងខ្លួនជិះម៉ូតូពាក់ស្លាកលេខខេមរភូមិន្ទស្ទុះវាយគេឯង