ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវបេតុង ឋិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
ជនរង គ្រោះទាំងបីនាក់នោះត្រូវបានគេស្គាល់១-ឈ្មោះ ឡឹក វ៉ាន់នាង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសបាក់ជើង , ២-ឈ្មោះ ស៊ិន ពិទូ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរងរបួសបាក់ជើង និង៣-ឈ្មោះ ប៊ុន ធឿនភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបាក់ដៃ មានទីលំនៅក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ពួកគេជិះ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លកលេខភ្នំពេញ 1BZ- 5307 ដោយឡែក អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីបានបើករត់គេចខ្លួបានបាត់ស្រមោល ៕
» ព័ត៌មានជាតិ » ក្មេងទំនើង៣នាក់ជិះម៉ូតូបុករ៉ឺម៉កកង់៣