ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង

វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា បានចេញ​អនុ​ក្រិ​ដ្ឋ ស្តីពី​ការទប់ស្កាត់ ការកាប់​ឆ្ការ ឈូសឆាយ ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ធ្វើជា​ដី​កម្មសិទ្ធិ​ដែលមាន​ខេត្ត​ចំនួន (៦) នៅ​ជំ​ុ​វិញ​បឹង​ទន្លេសាប ក្នុងនោះ​ក៏មាន​ខេត្តកំពង់ឆ្នាំង
ផងដែរ ។

 

ក្រឡេកមើល​ការទប់ស្កាត់ ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​កន្លងមក​ជា​បន្តបន្ទាប់​ឲ្យ​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង​អនុវត្តន៍ ។

ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់ពាន់​ហិកតា កំពង់​ទទួលរង​នូវ​ការបាត់បង់ស្ទើរ​អស់ទាំង​ស្រុង នៅត្រង់ចំណុច ច្រាំង​ចោត ចំណុច ម៉ៅ​ពុល ចំណុច ខាង​ជេ​ី​ង​ឈាង​ខាងកើត តា​ព្រូ​ច ចំណុច បឹង​ត្រពាំង​រាំង ដែល​ស្ថិតក្នុង ភូមិ កង្កែប​និង ភូមិ ធ្លក ឃុំ ច្រ​ណូ​ក ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​នៅ​ចំណុច ទាំងអស់ អស់​ខាងលើនេះ​គេ​សង្កេតឃើញ មាន​ត្រាក់ទ័រ ជាច្រើន​គ្រឿន​ចូលធ្វើ​សកម្មភាពជាន់​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​រហូត​មាន​ការជីក​ប្រឡាយ​ថែម​ទៀតផង ។

 

មតិ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅក្នុង ឃុំ​ច្រ​ណូ​ក បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​ដីព្រៃ​ជាច្រើន​ហិកតា ស្ទើរ​គ្រប់គ្នា​ដែរ​តែ​មិន​ហ៊ាន​ធ្វើ​សកម្មភាព ឈូសឆាយ​ទេ តែ​រាល់ថ្ងៃនេះ​ដីព្រៃ​លិច​ទឹក​ដែល​ពួកគាត់​ខិតខំ​ការពារ​ទុក​ត្រូវបាន​អ្នកមានអំណាច​ធំ​ធ្វើ​សកម្មភាព ឈូសឆាយ យក​ស្ទើរ​អស់​ទៅហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង​ហ៊ាន​ចេញ​បង្ក្រាប​នោះទេ ។

 

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ច្រ​ណូ​កបាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ​មាន​ត្រាក់ទ័រ ប្រហែលជា ២០ គ្រឿង​ចូលទៅ​រុញ​ព្រៃ​លិច​ទឹក​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃជា​ពិសេស ធ្វើ​សកម្មភាព​រុញ​ព្រៃ​នៅ​ពេលយប់​ខ្លាំង​តែម្តង​នៅពេល​ព្រឹក​ពួកគេ​ធ្វើ​សកម្មភាព​ភ្ជួរ​ហើយ​បាច​ស្រូវ​តែម្តង​ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែក​ថ្នាក់លើ​ថា​ដី​មា​នក​ញ្ច្រាំ​ង​ស្រូវ​ជា​ដី​ចាស់ ហើយ​តាំងពី លោក ស៊ុំ សុជាតិ ស្នងការ​ង​ខេត្តកំពង់ឆ្នាំង ជីក​ប្រឡាយទឹក​មក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នាំគ្នា​សម្រុក កាប់ឆ្ការ ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ស្ទើរគ្រប់ៗគ្នា ដីព្រៃ​លិច​ទឹក​ទាំងនោះ​និង​ត្រូវ​បាត់​បង់អស់​នៅពេល​ខាងមុខ ។

 

ប្រភព​ដដែល​នោះបាន​បន្តទៀតថា ពួកគាត់​ធ្លាប់​បានដឹង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដាក់បទបញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ​ក្នុងស្រុក​កំពង់លែង ចុះ​ទប់ស្កាត់​តែ​គ្មាន​ប្រសិទ្ធិភាព ព្រោះ​មន្ត្រី​ក្នុងស្រុក​កំពង់លែង​មិន​ស្តាប់ ពួកគាត់​ធ្លាប់​បានឃើញ​កម្លាំងចម្រុះ​ក្នុង​ខេត្ត​កំពង់
ឆ្នាំង​ចុះ​ធ្វើ​អធិការកិច្ច​ដែលមាន​ផ្ទៃដី ៥៣០ ហិកតា ដែល​ត្រូវ​ដកហូត​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ តែ​អត់​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​និង​សហគមន៍ ក្នុង ឃុំ ច្រ​ណូ​ក​ឲ្យ​បានដឹង​នោះទេ តែ​រាល់ថ្ងៃនេះ​ដី​ដែល​បាន​ដកហូត​នោះ​ត្រូវបាន​ព្រោះស្រូវ​អស់ហើយ តើ​នេះ​ជា​ល្បិច​ឆ្ពិន​ភ្នែក​មហាជន ឬ ក៏​ជា​ល្បិច​ជិះសេស​លែងដៃ ? ឬមួយ​អនុ​ក្រិ​ដ្ឋ របស់ សម្តេច តេ​ជោ ហ៊ុន សែន គ្មាន​ប្រសិទ្ធិភាព​សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង…?
ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ពួកគាត់​រស់នៅ​ក្នុងស្រុក​កំពង់លែង ធ្វើការ​សំណើសុំ​ដល់ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា សូម​សម្តេច បញ្ចេញ​កម្លាំង​ក្រសួង ចុះមក​ធ្វើ​អធិការកិច្ច ដកហូតយក​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​មករ​ក្សា​ជា​ដី​រដ្ឋ​វិញ ហើយ​ទុកជា​ការដូរ​សម្រាប់​ប្រជា
ពលរដ្ឋ​ក្នុង​ឃុំ ច្រ​ណូ​ក ទាំងមូល​ដែល សម្តេច​បានឈ្នះ​ឆ្នោត ក្នុង​អាណត្តិ​នេះ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya