ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍ ​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថ​វិ​កា​ជា​តិ​​ប្រ​មាណ​​៣០០​លា​ន​ដុល្លា​រ​​ក្នុង​១​ឆ្នាំ

គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍ ​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថ​វិ​កា​ជា​តិ​​ប្រ​មាណ​​៣០០​លា​ន​ដុល្លា​រ​​ក្នុង​១​ឆ្នាំ

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈចំបង និងបាន​ក្លាយ​ជាប្រធាន​បទដ៏ក្តៅគគក់ចំពោះប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាមូលហេតុ​ចំបង​​​នៃការ​ស្លាប់​ចំពោះយុវជនដែលមានអាយុពី១៥ទៅ២៩ឆ្នាំ ដែលអ្នកទាំងនោះគឺជាអ្នករក​ចំណូល​សំរាប់ចិញ្ចឹម​គ្រួសារ​  និងបានធ្វើឲ្យខាតបង់ថវិការជាតិប្រមាណជាង៣០០លាន​ដុល្លារជារៀង​រាល់ឆ្នាំ។

តាមរបាយការណ៍របស់គណៈ​កម្មា​ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បង្ហាញថា ជន​រង​​គ្រោះ និងគ្រោះថា្នក់ចរា​ចរណ៍​មានការថយចុះតែចំនួនអ្នកស្លាប់មាន​ការកើនឡើង​បើ​ធៀប​ទៅ​នឹងឆ្នាំ២០១២ គ្រោះថា្នក់​ចរាចរណ៍មានចំនួន៤.២៥០ករណី បណ្តាលឲ្យប្រជា​ជន​១៥.៦១៥​​នាក់រងគ្រោះ ក្នុងនោះ​ស្លាប់​១.៩៦៦នាក់ រងបួសធ្ងន់៥.៣៤៩នាក់ ហើយ​ទិន្នន័យបឋមនៃ​ជនរងគ្រោះ ដោយគ្រោះ​ថ្នាក់ចរាចរណ៍រយៈ៩ខែឆ្នាំ២០១៣ មានចំនួន​៦.៧៦៧នាក់ ស្លាប់​មាន​ចំនួន១.៤៦៩​នាក់ របួសធ្ងន់៣.០៩៩នាក់។

ចំណែករបាយការណ៍សុវត្តិភាពចរាចរណ៍នៅលើសកលលោកលើកទីពីរបានបង្ហាញថា មាន​ប្រជាជន ប្រមាណ១.២៤លាននាក់បានបាត់បងជីវិតជារៀងរាល់ឆ្នំា ដោយសារ​គ្រោះ​ថ្នាក់​​​ចរាចរណ៍ ហើយ​មនុស្ស​ប្រមាណពី២០ទៅ៣០លាននាក់ បានរង់របួស អ្នកខ្លះអាច​ពិការអស់​មួយជីវិត ក្នុងនោះ៩១%នៃអ្នកស្លាប់ដោយសារ​គ្រោះថ្នាក់កើត​មាន​នៅ​ប្រទេស​មានចំណូល​ទាបនិងមធ្យម។

លោក ស្ទីវ អ៊ីនឌីង តំណាងអង្គការសុខភាពពិភពលោក និងជាប្រធានក្រុមការងារជំងឺ​មិន​ឆ្លង​បាន​លើកឡើងថា នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនា​នាមួយចំនួននៅ​លើ​ស​កល​លោក អ្នកប្រើប្រាស់ផ្លូវ ដែលងាយរងគ្រោះជាងគេ គឺអ្នកជិះម៉ូតូ អ្នកជិះកង់ និងអ្នកថ្មើរ​ជើង ។ ប៉ុន្តែសំរាប់ប្រទេសកម្ពុជា យោងតាមប្រព័ន្ធរបាយការណ៍ជនរងគ្រោះ និងគ្រោះថ្នាក់​ចរាចរណ៍ ឆ្នាំ២០១២បានបង្ហាញថា អ្នកប្រើប្រាស់ផ្លូវដែលងាយ​រងគ្រោះ​ទាំង​នោះ​មាន​រហូត​ដល់ ៨៣% នៃអ្នកស្លាប់ទាំងអស់ ហើយតួរលេខនេះខ្ពស់ជាងតួរលេខ​សកល​ដែល​មាន​ត្រឹម​តែ៥០%ប៉ុណ្នោះ ។ជនរងគ្រោះទាំងនោះបានសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបាន​បង្កើតនៅ​បន្ទុក​ដ៏ធ្ងន់ថែមទៀតដល់ប្រព័ន្ធសុខាភិបាលដែលមានថវិកាតំណត់។

លោក គីម យីដេត អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវ​គោក​បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បាន​ធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ​ជាង​៣០០លាន​ដុល្លារជារៀង​រាល់ឆ្នាំ។ ការខាត​បង់នេះជាចំនួនដ៏​ធំធេងហួសពីកាស្មាន​ក្នុង​ពេល​​ដែលរាជរដ្ឋា​ភិបាល និងប្រជាជនកម្ពុជា កំពុងតែតស៊ូដើម្បីកាត់បន្ថយភាពក្រីក្រ។

លោកបានលើកឡើងទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាល​មកពី​កក្តា​មនុស្ស​រហូតដល់ ៩៦% ក្នុងនោះរួមមានការបើកបរហួសល្បឿនកំណត់មាន៥២% ការ​បើកបរ​ក្រោម​ឥទិ្ធពល​គ្រឿង​ស្រវឹង​មាន​១៣% បើកបរមិនគោរពសិទ្ធអាទិភាពមាន៩% និងបញ្ហាផ្សេង​ទៀត ។

លោកបន្តទៀតថា ដើម្បីកាត់បន្ថយការស្លាប់ដែលចេះតែកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ ដែល​អាច​ចៀស​វាងបាននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធព្រមទាំងដៃគូរអភិវឌ្ឍន៍ បានសហការគ្នា​ធ្វើវិសោធនកម្មច្បាប់​នូវមាត្រា​មួយចំនួន​ហើយ​បាន​បង្កើត​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយបានបង្កើន​ការដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ និងការផាក​ពិន័យ​​ចំពោះបទល្មើសច្បាប់ចរាចរណ៍ ជាពិសេសការ​បើកបរ​ក្រោមឥទ្ធិពល​គ្រឿង​ស្រវឹង​និងការមិនពាក់ពួកសុវត្ថិភាពរហូត​ដល់ទៅ៥ដងនៃការផា​កពិន័យបច្ចុប្បន្ន ។

សូមបញ្ជាក់ថា របាយការណ៍ខាងលើត្រូវបានលើកឡើង​នៅក្នុងសិក្ខាសាលា​ស្តីពី​ការ​និពន្ធអត្តបទអំពីច្បាប់និងសុវត្ថិភាពចរាចរណ៍ដែលបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ក្រោមការសហការនិងឧបត្ថម្ភពីអង្គការសុខភាពពិភពលោក តាម​រយៈ​កម្ម​វិធីសុវត្ថិភាពចរាចរណ៍សកលរបស់ប៊្លូមបឺគភីលែនត្រូភី នៅក្នុងខេត្តកំពង់ឆ្នាំង​ព្រឹកថ្ងៃ​ទី​២៥ខែធ្នូឆ្នាំ២០១៣ មានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៤២នាក់មកពីរាជ​ធានី​\ខេត្ត ចំនួន៦៕ ឈួន ឆាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya