ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ខៀវ កាញារីទ្ធ ៖ គណបក្សប្រឆាំង ប្រឹងដុតកម្តៅ ព្រោះបារម្ភអាណត្តិក្រោយ ​

លោក​ខៀវ កាញារីទ្ធ ៖ គណបក្សប្រឆាំង ប្រឹងដុតកម្តៅ ព្រោះបារម្ភអាណត្តិក្រោយ ​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០១៣ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ ជាតិ បាននិងកំពុង​ធ្វើឱ្យ​ស្ថានការណ៍​នៅក្នុង ប្រទេស​ទាំងមូល​ឡើង​កំដៅ និង​ច្របូកច្របល់ ដើម្បី​កេងចំណេញ​ពី​សភាពការណ៍​ទាំងនេះ​។​
​លោក​ខៀវ កាញារីទ្ធ បានបញ្ជាក់ ប្រាប់​ក្រុមអ្នកកាសែត​នៅ​ព្រលានយន្ដហោះ​ថា មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​រដ្ឋ ប្រហារ​រដ្ឋធម្មនុញ្ញ​នោះទេ ផ្ទុយទៅវិញ គឺ គណបក្សប្រឆាំង​ដែល​ធ្វើ រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ហើយ​ពួកគេ​ចង់ឱ្យ​រាជរដ្ឋាភិបាល​ដួល តាមរយៈ​ការធ្វើឱ្យ​សភាពការណ៍​ទូទៅ​ច្របូកច្របល់ និង​ដុត​កំដៅ​កាន់តែខ្លាំង ដើម្បី​កេង​យក ផលចំណេញ​ពី​សភាពការណ៍​ទាំងនោះ ។​
​ជុំវិញ​ការ​បំផុស​បំផុស​និង​អូសទាញ ឱ្យ ក្រុមកម្មករ​នៅតាម​រោងចក្រ ចូលរួម​តវ៉ា ទាមទារ​ការដំឡើង​ប្រាក់ នៅ​ទូទាំងប្រទេស របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវ បាន លោក​ខៀវ កាញារីទ្ធ លើកឡើងថា បើសិន ជា​រោងចក្រ​ទាំងនោះ បង្ខំ​ចិ​ត្ដបិទ​ទ្វារ តើ​អ្នកណា​ជា​អ្នក​ខាត ហើយ​តើ​ពួក​អាច​រក​ការងារ​ឱ្យ​កម្មករ​ធ្វើបាន​ដែរឬទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya