ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅវេលា ម៉ោង ៨ និង ០០នាទី ក្រោមអធិបតីភាព លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ។
យោងតាមសេចក្តី ជូនដំណឹង របស់ព្រឹទ្ធសភាកម្ពុជា ដែលចុះហត្ថលេខា ដោយលោក ឡោក ឆាយ អគ្គ លេខាធិការស្តីទី ព្រឹទ្ធសភា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹងបន្តកិច្ចប្រជុំ ដោយមានរបៀបវារៈ ៦ ចំណុច គឺទី១-ពិនិត្យ និងសម្រេចលើសំណើ របស់ គណៈកម្មការ ។
ទី២- ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនអាឡិច ខបភើរេសិន ទៅក្នុងរបៀបវារៈ នៃ សម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៣ ។
ទី៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី បំលាស់ទី រូបវ័ន្តបុគ្គល ទៅក្នុងរបៀបវារៈ នៃសម័យ ប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៣ ។
ទី៤- ពិនិត្យ និងសម្រេចលើ សំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើពិធីសារទី៣ នៃការធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ក្របខណ្ឌស្តីពី សហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយរវាង សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋ ប្រជាមានិតចិន និងពិធី សារបញ្ជូនវិធានការអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្មទៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៃកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋ ប្រជាមានិតចិន ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៣ ។
ទី៥- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តី ព្រាងច្បាប់ស្តីពី ការ អនុម័ត យល់ព្រមលើពិធីសារ និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោម ប្រទេសជា សមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំ លើក ទី៤ ព្រឹទ្ធសភា នីតិកាលទី៣ ។
ទី៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើពិធីសារ ស្តីពី ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង សេដ្ឋកិច្ច អាស៊ានមួយចំនួន ដែល ពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៣ និងទី៦. កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៣ ៕