ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃលិចទឹក រាប់រយហិកតា កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយ មានអំណាចឃុបឃិតគ្នា​  ||     ព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឲ្យ​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាក្លែងក្លាយ រឿងលុយ៣០ម៉ឺនដុល្លារ ហើយមានអ្នក​ប្រុងរត់ការដោះលែង នៅកំពង់ស្ពឺ​  ||     បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ​​  ||     មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​គឃ្លើន?​  ||     ប្រធានមន្ទីរកសិកម្មខេត្តកោះកុងលក់ដីរដ្ឋជាង១០ហិកតា?​  ||   

» ព័ត៌មានជាតិ » ម្ចាស់រ​មណី​យ​ដ្ឋា​ន «ទឹកជ្រោះ៩ជាន់» ​របស់​មន្ត្រី​យោធា កើត​ជម្លោះ​ជាមួយ​ប្រពន្ធ បាញ់​ជាច្រើន​គ្រាប់ និង​ដុតបំផ្លាញ​ផ្ទះ និង​បឹង​កា​ឡូ​អស់​ជាច្រើន​ខ្នង នៅ​កំពត

ម្ចាស់រ​មណី​យ​ដ្ឋា​ន «ទឹកជ្រោះ៩ជាន់» ​របស់​មន្ត្រី​យោធា កើត​ជម្លោះ​ជាមួយ​ប្រពន្ធ បាញ់​ជាច្រើន​គ្រាប់ និង​ដុតបំផ្លាញ​ផ្ទះ និង​បឹង​កា​ឡូ​អស់​ជាច្រើន​ខ្នង នៅ​កំពត

(កំពត)៖ នៅ​រសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ  ក្រោយ​បង្ក​បទល្មើស​មួយ​នេះ មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ឯក (ស័ក្តិ៥) រូបនេះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង។

មន្ត្រី​យោធា​ម្នាក់​ឈ្មោះ អាំ ផល្លី​ន ត្រូវបាន​សមត្ថកិច្ច​រាយ​ការណ៍​ថា បាន​បាញ់​ជាច្រើន​គ្រាប់ និង​ដុត​បំផ្លាញចោល​ទីតាំងរ​ម្មណី​យ៍​ដ្ឋា​ន «ទឹកជ្រោះ៩ជាន់» របស់ខ្លួន​ដែល​ស្ថិតនៅ ភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត កាលពី​យប់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយ​សង្ស័យ​កើតមាន​ជម្លោះ​ជា​ប្រពន្ធ។

 

មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា លោក អាំ ផល្លី​ន បាន​ដុត​ផ្ទះរ​ម្មណី​យ៍​ដ្ឋា​ន «ទឹកជ្រោះ៩ជាន់» របស់ខ្លួន បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ចំនួន៨ខ្នង, ផ្ទះ​វីឡា១, សាលប្រជុំ១, រោង​បាយ១ ភោជនីយ៍ដ្ឋាន២, ខ្យូ​ស​ចំនួន២៥ និង​សម្ភារ១ចំនួន​ធំ ដែល​នៅក្នុងរ​ម្មណី​យ៍​ដ្ឋា​ន​ខាងលើ​ផ្ទាល់។

ជាមួយគ្នានេះ ក្រៅពី​ការដុត​បំផ្លាញចោល​រម្ម​នី​យ៍​ដ្ឋា​ន​របស់ខ្លួន​ហើយ​នោះ លោក អាំ ផល្លី​ន ដែល​បម្រើ​ការងារ ធ្វើការ​នៅ​ផ្នែក​រដ្ឋបាល នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ក៏បាន​បាញ់​ជាច្រើន​គ្រាប់​ផងដែរ មុនពេល​រត់គេចខ្លួន។

 

ដោយឡែក​ករណីនេះ ភរិយា​របស់លោក អាំ ផល្លី​ន ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តកំពត​ផងដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya