ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ចិន​ជាង២៣០នាក់ បង្ក្រាប​នៅ​តាកែវ ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​ហើយ

ជនជាតិ​ចិន​ជាង២៣០នាក់ បង្ក្រាប​នៅ​តាកែវ ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​ហើយ

(ភ្នំពេញ)៖  នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​សមត្ថកិច្ច​ចិន បាន​បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន២៣២នាក់ ក្នុងនោះ​ស្រី៣៨នាក់ ចេញពី​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​គំហែង និង​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) តាម​ជើងយន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន​វិញ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ។

ជនជាតិ​ចិន​ទាំង២៣២នាក់​នេះ ត្រូវបាន​សម្ថ​កិច្ច​កម្ពុជា​បង្ក្រាបបាន កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ខេត្តតាកែវ។

កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សហការ​ជាមួយ​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខត្ត​តាកែវ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បាន​បើក​ប្រតិបត្តិ​ការចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន មួយក្រុម​ធំ​មាន​ជាង២៣០នាក់ (ស្រី​ជិត៤០នាក់) ដែល​ជាប់​ពាក់ព័ន្ធ​ករណី Voip។

ក្រុម​ជនជាតិ​ចិន​ទាំងនេះ បាន​លួចលាក់​ប្រព្រឹត្ត​បទល្មើស​មួយ​នេះ ដែល​និយាយ​ស្រួល​ស្តាប់ទៅ គឺ​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ស្ថិតនៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ដោយនៅ៤ទីតាំង​ផ្សេងគ្នា​ក្នុងនោះ ៖

*ទីតាំង​ទី១៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង៦០នាក់ ។
*ទីតាំង​ទី២៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ជាង១០នាក់(ប្រុស) ។
*ទីតាំង​ទី៣៖ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ប្រមាណ៧០នាក់  ។
*ទីតាំង​ទី៤៖ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រមាណ៩០នាក់ សរុប​ទាំង០៤ទីតាំង ជាង២៣០នាក់ ស្រី​ជិត៤០នាក់។

បន្ទាប់ពី​មាន​ព័ត៌មាន​សេចក្តីរាយការណ៍​ពី​កម្លាំង ជំនាញ នៃ​ការ​លួច​ប្រព្រឹត្ត​បទល្មើស​របស់​ជនជាតិ​ចិន​ទាំងនេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​ចុះទៅ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការបង្ក្រាប ជាក់ស្តែង​តែម្តង ជា​លទ្ធផល ចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនេះ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya