ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៣ ដែលជាការបំពេញទស្សនកិច្ចទៅកាន់បរទេសជាលើកទី ២ ចាប់តាំងពីត្រូវបានជ្រើសតាំងជានាយរដ្ឋមន្ត្រីក្នុងអាណត្តិទី៥នេះ ។ សម្តេចនាយករដ្ឋមន្ត្រីបាន បំពេញទស្សនកិច្ចផ្លូវការ លើកទី១ទៅកាន់ប្រទេស ជប៉ុននៅក្នុងខែធ្នូនេះដែរ ។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាន ថា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម និងនៅក្នុងទស្សនកិច្ចផ្លូវការនេះ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៩ដែល រួមមាន៖
១-កិច្ចសម្របសម្រួលពាណិជ្ជកម្ម ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាមសម្រាប់ឆ្នាំ២០១៤-២០១៥ ដែលបច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមាន ចំនួនជាង៣០០០ លានដុល្លារសហរដ្ឋអាម៉េរិក ដែលនឹងជំរុញឲ្យបានដល់៥០០០លានដុល្លារនៅឆ្នាំ ២០១៥ ។
២-កិច្ចព្រមព្រៀងស្តីពីការផ្លាស់ ប្តូរទំនិញរវាងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣-សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់សាងសង់ស្ពានជ្រៃធំ-ឡុងប៊ិន រវាងរាជរដ្ឋាភិបាល នៃ ព្រះ រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៥-ផែនការសហប្រតិបត្តិការរវាង ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង អប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦-ផែនការសហប្រតិបត្តិការស្តីពី ព័ត៌មានរវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង ព័ត៌មាន និងទំនាក់ទំនង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ ២០១៤-២០១៥។
៧-ផែនការសហប្រតិបត្តិការឆ្នាំ ២០១៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង នគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
៨-អនុស្សរណៈនែការយោគយល់គ្នាស្តី ពីផែនការសហប្រតិបត្តិការរវាងបណ្ណសារដ្ឋានជាតិ នៃទីស្តីការ គណៈរដ្ឋមន្ត្រីកម្ពុជា និងសាកលវិទ្យាល័យហាណូយ នៃក្រសួងកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋសង្គម និយមវៀតណាម។
៩-កិច្ចព្រមព្រៀងទិញជីកសិកម្ម ៕