ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » រាជរដ្ឋាភិបាល សម្រេច​បង្កើត ខណ្ឌ​ថ្មី​ចំនួន​៣​ទៀត នៅ​រាជធានី​ភ្នំពេញ ​

រាជរដ្ឋាភិបាល សម្រេច​បង្កើត ខណ្ឌ​ថ្មី​ចំនួន​៣​ទៀត នៅ​រាជធានី​ភ្នំពេញ ​

ភ្នំពេញ​៖ យោងតាម​អនុ​ក្រិត របស់​រាជរដ្ឋាភិបាល លេខ​៥៧៩ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ បានសម្រេច​បង្កើត ខណ្ឌ​ថ្មី​ចំនួន​៣​ថែមទៀត នៅក្នុង រាជធានី​ភ្នំពេញ រួមមាន ទី​១-​ខណ្ឌ​ជ្រោយចង្វារ បំបែក​ចេញពី ខណ្ឌ​ឬ​ស្សី​កែវ មាន សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលៀប សង្កាត់​ព្រែក​តាសេក សង្កាត់​បាក់​ខែង និង​សង្កាត់​កោះដាច់ ហើយ ទីតាំង​សាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅ​សាលាសង្កាត់​ព្រែកលៀប ។​
​ទី​២- ខណ្ឌ​ព្រែក​ព្នៅ បំបែក​ចេញពី ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមមាន ៥​សង្កាត់ គឺ​សង្កាត់​ព្រែក​ព្នៅ សង្កាត់​ពញា​ពន់ សង្កាត់​សំរោង សង្កាត់​កោ​គរ​ការ និង​សង្កា​ត់ព​ន្សាំ​ង ហើយ​ទីតាំង​សាលាខណ្ឌ គឺ​នៅក្នុង​សង្កាត់​គោក​រការ និង​ទី​៣- ខណ្ឌ​ច្បារអំពៅ បំបែក​ចេញពី ខណ្ឌមានជ័យ មាន​៨​សង្កាត់ គឺ​សង្កាត់​ច្បារអំពៅ​១ សង្កាត់​ច្បា​អំពៅ​២ សង្កាត់​ព្រែកប្រា សង្កាត់​និរោធ សង្កាត់​ព្រែក​ឯង សង្កាត់​ព្រែក​ថ្មី សង្កាត់​ក្បាលកោះ និង​សង្កាត់​វាល​ស្បូវ ហើយ​ទីតាំង​សាលា ខណ្ឌ​ច្បារអំពៅ គឺ​នៅ​សាលា ខណ្ឌមានជ័យ​ចាស់ រីឯ​សាលាខណ្ឌ​មានជ័យ​ថ្មី មាន​ទីតាំងនៅ​សាលា​ចាក់អង្រែលើ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya