ភ្នំពេញ៖ កាលពីម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវលេខ១០៨ កែងផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
មុនពេលកើតហេតុគេឃើញបុរស២នាក់ និងនារីម្នាក់ជិះម៉ូតូស្កូបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BT-002០ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែវាក់ជាមួយម៉ូតូគុបមួយគ្រឿងទៀត ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៨ ក្នុងទិសដៅពីលិចទៅកើត ដោយចាប់ហ្វ្រាំងខ្លាំងពេក ក៏ដួលទៅ នឹងថ្នលរងរបួសស្រាល ចំណែកម៉ូតូគុបក៏បន្តដំណើរគេចខ្លួនបាត់តែម្តង៕