ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​ធុន​ធំ គេច​ពី​រថយន្ត​កុងតឺន័រ​ក្រឡាប់​ខ្លួនឯង​ ​

ឡាន​ដឹកឈើ​ធុន​ធំ គេច​ពី​រថយន្ត​កុងតឺន័រ​ក្រឡាប់​ខ្លួនឯង​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ ។ រថយន្ត​ដែល​ជួប គ្រោះថ្នាក់​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០២ ៣.៤៣០៥ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​រួម​នឹង​ប្រពន្ធ ។​
​ក្រោយ​កើតហេតុ ប្តី​ប្រពន្ធ​និង​កូនប្រុស​អាយុ​៣​ឆ្នាំ​ជិះ​ក្នុង​កាប៊ីន រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត គ្រាន់តែ​កំណាត់ឈើ​រាប់​តោន​ធ្លាក់​រេល​ពេញ​ផ្លូវ​បង្ក​ការកកស្ទះ ចរាចរណ៍ ដោយ​រថយន្ត​ត្រូវបាន​ស្ទូច​យក​ចេញទៅ​រក្សាទុក​បណ្តោះ​អាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya