ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣ ស្ថិតក្រោមស្ពានអាកាស៧មករា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មុនឈានដល់ការភ្ញាក់ផ្អើលខាងលើនេះ មានយុវជនមួយក្រុម និងយុវនារីមួយក្រុមសរុបមានគ្នាប្រមាណ១០នាក់ បានមកឈរលេងនិងឡើងជិះលើ រថយន្តស្ទូចរបស់នគរបាលរាជធានីភ្នំពេញ ហើយខណៈនោះនគរបាលចរាចរណ៍ដែលយាមនៅគោលដៅ ខាងលើបានដើរទៅស្រែកប្រាប់ទៅក្រុមយុវជនយុវនារីខាងលើថា ពួកឯងឈប់លេងលើរថយន្តនេះទៀត ហើយគួរតែទៅដេកតាមផ្ទះនីមួយៗទៅដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។
បន្ទាប់មកក្រុមយុវជនយុវនារី ទំនើងខាងលើនេះបានឈ្លោះប្រកែក ត មាត់ជាមួយសមត្ថកិច្ចរហូតធ្វើឲ្យផ្ទុះហិង្សាប្រតាយប្រតប់គ្នាមួយ ប្រាវបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋនរស់នៅជិតកន្លែងកើតហេតុនាំគ្នាចេញមក អន្តរាគមន៍ជួសម្របសម្រួលរវាងភាគីសមត្ថកិច្ចនិង ក្រុមយុវជនទំនើងដើម្បីកុំឲ្យពួកគេឈ្លោះគ្នាតាមផ្លូវ សាធារណះយ៉ាងអនាធិបតេយ្យបែបនេះ ៕