ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បំបែកសំណុំរឿង​ចោរ​ចូល​គាស់​ទ្វារ​កុដិ វត្ត​ទេព​ឧណ្ណា​រាម លួច​លុយ​រាប់សិប​លាន​រៀល នៅ​កំពង់ស្ពឺ

បំបែកសំណុំរឿង​ចោរ​ចូល​គាស់​ទ្វារ​កុដិ វត្ត​ទេព​ឧណ្ណា​រាម លួច​លុយ​រាប់សិប​លាន​រៀល នៅ​កំពង់ស្ពឺ

កំពង់ស្ពឺ៖  កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ម៉ន អឿន ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិតក្នុង​ភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានមក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ថា មាន​ចោរ​ចូល​គាស់​ទ្វារ​កុដិ លួច​យក​សម្ភារ​មានតម្លៃ និង​ប្រាក់​រាប់សិប​លាន​រៀល (ប្រាក់​កឋិនទាន) ។

ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ​បំបែកសំណុំរឿង ដ៏​ក្ដៅគគុក ពាក់ព័ន្ធ​ករណី​ក្លែង​ព័ត៌មាន​ថា មាន​ចោរ​ចូល​លួច យក​វត្ថុ​មានតម្លៃ និង​គាស់​ទ្វារ​កុដិ អស់ប្រាក់​រាប់សិប​លាន​រៀល នៅក្នុង​វត្ត​ទេព​ឧណ្ណា​រាម​នោះ​ហើយ ។ ក្រោយពី​ទទួល​ពាក្យបណ្ដឹង នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ រហូត​បំបែកសំណុំរឿង និង​កំណត់​បាន​មុខសញ្ញា​ប្រ​ព្រឹ​ត្ដ​ជាក់ស្ដែង តាម​លក្ខណ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​តម្រុយ ភិនភាគ​ស្លាកស្នាម​មួយចំនួន កត់សម្គាល់​ជនសង្ស័យ​ជាដើម​បណ្ដឹង​នោះ​តែម្ដង ឈ្មោះ ម៉ន អឿន ភេទ​ប្រុស អាយុ 42ឆ្នាំ ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិតក្នុង​ភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ដែល​បាន​ប្រឌិត​ព័ត៌មាន និង​បានរៀបចំ​ភស្ដុតាង​ស្លាកស្នាម​ក្លែងបន្លំ ដោយបាន​យកប្រាក់​អស់​ចំនួន 16.050.000 (ដប់​ប្រាំមួយ​លាន​រៀល) និង​ប្រាក់​ដុល្លារ​ចំនួន 900ដុល្លារ ហើយ​គប់​កញ្ចក់ទ្វារ​ឲ្យ​បែក​គាស់​ទ្វារ​ដែក។

នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ក្រោម​ការចង្អុល​ណែនាំ​របស់លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ​បន្ថែម​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត្ដ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន (ផ្ទាល់​ព្រះអង្គ) ។

បច្ចុប្បន្ន​មុខសញ្ញា​នេះ ជំនាញ​បាន​បញ្ជូនមក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម នីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya