ភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៣ ក្នុងសំណុំរឿង រំលោភសេពសន្ថវៈ ទៅលើកម្មការិនីកាត់ដេរម្នាក់ បានសម្រេចពីរដងក្នុងមួយយប់ ។
ចៅក្រមបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ពុល សុខម៉ាត់ អាយុ៣៦ឆ្នាំ ជាជាង សំណង់មានទីលំនៅផ្ទះជួលក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបាន សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ ដោយយោងតាមពាក្យបណ្តឹងរបស់ក្រុម គ្រួសារនារីរងគ្រោះ ។
ក្រោយការសាកសួរចម្លើយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ សមត្ថកិច្ចបានកសាងសំណុំ រឿង និងបញ្ជូនជនសង្ស័យមកតុលាការដើម្បីចាត់ការតាមច្បាប់ ។ នៅដំណាក់កាលនេះ ព្រះរាជអាជ្ញា បានចោទប្រកាន់ជនសង្ស័យពីបទរំលោភសេពសន្ថវៈ យោងតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ៕