ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ បញ្ជូនទៅ​តុលាការខេត្ត​ ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ បញ្ជូនទៅ​តុលាការខេត្ត​ ​

បន្ទាយមានជ័យ​៖  ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុចដើម​ចាន់គិរី​ស្ថិត​ក្នុងភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
​លោក​ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍​ឲ្យ​ដឹងថា យោ​តាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នងការ​ខេត្ត​បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្រោម​ឱវាទ​ឲ្យ​ជួយ​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើត​មាននៅ​តំបន់​ជាយដែន​កម្ពុជា ថៃ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​នេះ​តែម្តង​។​
​បន្ទាប់មក​ទើប​សមត្ថកិច្ច​ជំនាញ​របស់ លោក​បាន​ស្រាវជ្រាវ​មុខសញ្ញា រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជា ដា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​នាង សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ។ ខ​ណះ​ពេលដែល​ជនសង្ស័យ​រូបនេះ កំពង់​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ហើយ​បន្ទាប់មក​សមត្ថកិច្ច​បា​ន​ដកហូត​ម៉ូតូ​ម៉ាក​C125​ព័​ត៍​ខ្មៅ​មួយគ្រឿង និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ព​ត័ស ១​កូន​ថង់​តូច មានតម្លៃ​ចំនួន​៥០០០​បាត​(​ប្រាក់​ថៃ​) ។  លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​របស់លោក​សួរនាំ​រួចមក គេ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិន​ជា​បាន​ប្រព្រឹត្តល្មើស​ពិតមែន យោងតាម​ចម្លើយសារភាព​ជនសង្ស័យ​និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់ ៕​ដោយ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya